អ្នក​គាំទ្រ​ Ajax ​រង​របួស​ធ្ងន់ ក្រោយ​ការ​បង្ក្រាប​របស់​ប៉ូលិស​យប់មិញ​

ការ​ប្រកួត​សន្សំ​ពិន្ទុ​យប់មិញ​ Ajax ​បាន​យក​ឈ្នះ​លើ​ក្រុម​AEK Athens ​ក្នុង​លទ្ធផល ២-០ ​ប៉ុន្តែ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ខ្លាំង ​រវាង​អ្នក​គាំទ្រ​និង​អ្នក​គាំទ្រ។

ជាក់​ស្ដែង​ក្រុម​អ្នក​គាំទ្រ Ajax ​បាន​របួស​បែក​ក្បាល ​ក្រោយ​ពី​ក្រុម​អ្នក​គាំទ្រ AEK Athens ​បាន​គប់​ដុំ​ភ្លើង​ចូល​ហ្វូង​មនុស្ស​ហើយ​ក្រុម​ប៉ូលិស​បង្ក្រាប​ក៏​ចូល​ទៅ​ទប់​ស្កាត់​បំបែក​ការ​ប៉ះ​ទង្គិច​គ្នា​នេះ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​នៅ​ផ្លូវ​ក្រោម​ដី​ចេញ​ពី​កីឡដ្ឋាន ​ក៏​មាន​ការ​ផ្ទុះ​បង្ក​ឱ្យ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន ​រង​របួស​បន្ថែម​ទៀត​ដែរ។ នៅ​មិន​ទាន់​មាន​ការ​ប្រកាស​ណា​មួយ​ពី​ចំនួន​អ្នក​ត្រូវ​បាន​ចាប់​ខ្លួន ​ក្រោយ​បង្ក​ហេតុការ​ខាង​លើ​នេះ​ទេ។ ប៉ុន្តែ​ច្បាស់​ណាស់ UEFA ​នឹង​ត្រូវ​ដាក់​ពិន័យ​ចំពោះ​ក្រុម​ម្ចាស់​ផ្ទះ ​ដែល​មិន​អាច​ទប់ស្កាត់​អ្នក​គាំទ្រ​របស់​ខ្លួន​​ដែល​បង្ក​ហេតុ​នេះ​បាន។

ចំពោះ​លទ្ធផល​នៃ​ការ​ប្រកួត​វិញ ​Ajax ​ក្រោយ​ពី​ឈ្នះ​យប់មិញ​នេះ​ហើយ ​ពួកគេ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ។ ចំណែក​ឯ Athens ​វិញ ​ឆ្លង​កាត់​៥​ប្រកួត​ក្នុង​ពូល​នេះ ​ចាញ់​ទាំង​៥​ប្រកួត​តែ​ម្ដង ​មិន​មាន​ឱកាស​ឡើង​វគ្គ​បន្ដ​ឬ​ធ្លាក់​ទៅ​លេង​នៅ​កម្រិត Europa League ​ឡើយ៕ប្រភព៖ Dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT