Sir Jim Ratcliffe គ្រោងលក់កីឡាករ Man Utd យ៉ាងហោចណាស់ ១០នាក់បំបែកកំណត់ត្រារដូវក្តៅ

ម្ចាស់ INEOS ឥឡូវនេះទទួលបន្ទុកប្រតិបត្តិការបាល់ទាត់ជាផ្លូវការនៅ Old Trafford បន្ទាប់ពីការគ្រប់គ្រងភាគហ៊ុនចំណែកតិចរបស់គាត់ត្រូវបានអនុម័ត។ គាត់មិនខ្ជះខ្ជាយពេលវេលាក្នុងការរៀបចំក្រុមឲ្យមានសណ្តាប់ធ្នាប់ទេ ហើយកំពុងកំណត់គោលដៅកីឡាករត្រូវលក់ចេញ។Ratcliffe បានដាស់តឿនរួចហើយថា United មិនអាចចំណាយច្រើននៅក្រោមការឃ្លាំមើលរបស់គាត់នោះទេ ដើម្បីធានាថាពួកគេគោរពតាមគោលការណ៍ប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League។ ជាលទ្ធផល គាត់មានបំណងដាក់គោលដៅលក់កីឡាករណាដែលមានទម្រង់លេងមិនសូវល្អចេញពី Old Trafford។

យោងតាមសារព័ត៌មាន Manchester Evening News អ្នកដែលផុតកុងត្រានៅរដូវក្ដៅក្រោយ ត្រូវបានគេកំណត់សម្រាប់ការចាកចេញ។ ក្នុងនោះរួមមាន Aaron Wan-Bissaka, Victor Lindelof និង Facundo Pellistri។

Casemiro ក៏អាចត្រូវបានអនុញ្ញាតឱ្យចាកចេញ ចំពេលមានការចាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីត។ បិសាចក្រហមក៏សង្ឃឹមថាពួកគេអាចទទូលបានប្រាក់យ៉ាងច្រើនសម្រាប់កីឡាករផ្សេងទៀត។ខ្សែបម្រើស្លាបដែលលេងមិនសូវបានល្អ Jadon Sancho និង Antony ទាំងពីរនាក់អាចចាកចេញបាន ទោះបីជាអនាគតរបស់អតីតកីឡាកររូបនេះអាចបន្តទៅមុខបាន ទោះបីជាគ្រូបង្វឹកបច្ចុប្បន្ន Erik ten Hag នៅតែដឹកនាំក្រុម។ Mason Greenwood ក៏អាចត្រូវបានលក់ផងដែរ បន្ទាប់ពីបានចំណាយរដូវកាលបច្ចុប្បន្នក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្រុម Getafe របស់អេស្ប៉ាញ។ ខ្សែប្រយុទ្ធរូបនេះអាចនឹងបន្តនៅ La Liga បន្ទាប់ពីមានទំនាក់ទំនងជាមួយ Barcelona។

តារាខ្ចីជើងផ្សេងទៀតរបស់បិសាចក្រហម Hannibal Mejbri និង Alvaro Fernadez ដែលនៅជាមួយ Sevilla និង Benfica អាចត្រូវបានលក់ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍។ ទីបំផុត Donny van de Beek មិនត្រូវបានគេរំពឹងថានឹងមានអនាគតនៅ Old Trafford ទេ។ កីឡាករសញ្ជាតិហូឡង់បច្ចុប្បន្នកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្លឹបអាល្លឺម៉ង់ Eintracht Frankfurt៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT