Ronaldo អាចប្រឈមមុខនឹងការស៊ើបអង្កេតពី Saudi FA ចំពោះកាយវិការដាក់អ្នកគាំទ្រ

កាលពីថ្ងៃអាទិត្យ Al-Nassr របស់ Ronaldo បានជួប Al-Shabab ដែលមានអតីតខ្សែបម្រើរបស់ Atletico Madrid កីឡាករ Yannick Carrasco និងអតីតតារា Barcelona កីឡករ Ivan Rakitic។Ronaldo បើកការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី២១ ប៉ុន្តែក្រុមរបស់គាត់ត្រូវបានវាយបកវិញដោយការទាត់ពី Carrasco នៅចុងតង់ទីមួយ។

Talisca បានស្តារការនាំមុខឡើងវិញបន្ទាប់ពីការចាប់ផ្តើមតង់ទីពីរ ហើយកីឡាករប្រេស៊ីលរូបនេះរកបានមួយគ្រាប់ទៀត ជាគ្រាប់ជ័យជម្នះ ក្រោយ Carlos តាមស្មេី Al-Nassr។

ជាមួយនឹងការទទួលបានបីពិន្ទុពីជ័យជម្នះ ៣-២ Ronaldo បានអបអរសាទរមិត្តរួមក្រុមរបស់គាត់ក្រោយចប់ការប្រកួត។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានអ្នកគាំទ្រស្រែកឈ្មោះ Lionel Messi ក្នុងន័យឌឺដង។

ជាការឆ្លើយតប Ronaldo បានបង្ហាញកាយវិការបែបនេះ។យោងតាមរបាយការណ៍ពីកាសែតអារ៉ាប៊ីសាអូឌីត Asharq al-Awsat បាននិយាយថា សហព័ន្ធកីឡាបាល់ទាត់ជាតិ (SAFF) បានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT