ប្រធាន LaLiga លោក Javier Tebas ចេញមុខអះអាងថា Real Madrid មិនចាំបាច់លក់កីឡាករណាម្នាក់ដើម្បីចុះកុងត្រា Mbappe នោះទេ

Kylian Mbappe ដែលបានជូនដំណឹងដល់ PSG ថាគាត់នឹងមិនបន្តកុងត្រាជាមួយក្លឹបបារាំងនៅរដូវកាលក្រោយនោះទេ ហើយក្លឹបបន្ទាប់ដែលគ្រោងនឹងទៅ គ្មានអ្វីក្រៅតែពី Real Madrid ដែលជាក្លឹបក្នុងក្តីស្រម៉ៃនោះទេ។​នៅពេលត្រូវបានសួរអំពីឥទ្ធិពលនៃការមកដល់របស់កីឡាករបារាំងនៅក្នុង LaLiga ប្រធានលីគ Javier Tebas បានប្រាប់ L’Equipe ថាវាពិតជាមានការអភិវឌ្ឍន៍វិជ្ជមានសម្រាប់លីគ។

លោក Tebas បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ L’Equipe ថា៖

“ជាការពិតណាស់ នេះគឺជាព័ត៌មានដ៏អស្ចារ្យសម្រាប់ Real Madrid និងសម្រាប់បាល់ទាត់អេស្ប៉ាញ។ គាត់គឺជាកីឡាករកំពូលម្នាក់ក្នុងពិភពលោក។ តាមគំនិតរបស់ខ្ញុំ Bellingham, Haaland និង Mbappe គឺជាកីឡាករលេចធ្លោទាំងបីនៅលើភពផែនដី ហើយពីរនាក់ក្នុងចំណោមពួកគេឥឡូវនេះនៅ Real Madrid រួចទៅហើយ។

Tebas ​បាន​បន្ថែម​ទាក់ទិនទៅនឹងបញ្ហាហិរញ្ញវត្ថុក្លឹបមួយនេះថា៖

“វា​ជា​ក្លឹប​មួយ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ដ៏​ល្អ​មួយ។ ប្រធាន និងអ្នកគ្រប់គ្រងទូទៅគឺជាអ្នកគ្រប់គ្រងដែលមានសមត្ថភាពខ្លាំង ប៉ុន្តែពួកគេមិនសូវពូកែក្នុងការរៀបចំការប្រកួតថ្មីៗទេ។ ពួកគេមិនតម្រូវឱ្យលក់នរណាម្នាក់ដើម្បីទិញ Mbappe នោះទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT