ក្រោយពីការចាប់ឆ្នោតជាផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) ដែលបានផ្គូរផ្គងគូប្រកួតសម្រាប់ពានរង្វាន់ធំៗចំនួន ២របស់ខ្លួន បានចេញជាផ្លូវការហើយ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា កន្លងទៅ ។
សម្រាប់ពានរង្វាន់ក្លិបបាល់ទាត់ដែលធំជាងគេ ពោលគឺ AFC Champions League នោះ គឺមានក្លិបសរុប ៥១ ចូលរួម ទាំងវគ្គជម្រុះ និងចែកពូល ខណៈក្នុងនោះ ក្លិបតំណាងប្រទេសអាស៊ាន តែ ពីរប៉ុណ្ណោះ ដែលមានសិទ្ធិទទួលបានកៅអីវគ្គចែកពូល គឺ Buriram United របស់ថៃ និង Johor Darul Ta’zim របស់ ម៉ាឡេស៊ី ។
តែយ៉ាងណាមិញ មានក្រុមផ្សេងៗទៀតចំនួន ៨ ទទួលបានកៅអីលេងវគ្គជម្រុះ ដំណាក់កាលទីមួយ និងដំណាក់កាលទីពីរ ដោយក្នុងនោះមានដូចជាក្លិបមកពីប្រទេស មីយ៉ាន់ម៉ា , វៀតណាម, ឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម ដែលនឹងត្រូវធ្វើការប្រកួតគ្នាដណ្តើមកៅអីចែកពូល ។
ខាងក្រោមគឺជាកម្មវិធីប្រកួតរបស់ក្រុមនៅដំណាក់កាលទី១ ទី២ និងសមាសភាពវគ្គចែកពូល ៖