កីឡាករសញ្ជាតិប្រេស៊ីល Antony Santos ដែលបានចុះហត្ថលេខាក្នុងតម្លៃ ៨២ លានផោនពី Ajax ក្នុងឆ្នាំ ២០២២ បានបរាជ័យក្នុងការបង្ហាញពីគុណភាពលេងឲ្យសមនឹងតម្លៃនោះរហូតមកដល់ពេលនេះ ហើយមិនស្ថិតក្នុងជម្រេីសដំបូងដូចធម្មតាទៀតនោះទេនៅក្នុងក្រុមរបស់ Ten Hag។គាត់មិនទាន់អាចស៊ុតបញ្ចូលទី ឬជួយបានមួយគ្រាប់ក្នុង Premier League នៅរដូវកាលនេះទេ។ ជាមួយនឹង Rasmus Hojlund របួសក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ។ ទោះការប្រជែងនាទីលេងនៅតំបន់ប្រយុទ្ធមិនសូវមានក៏ដោយ ប៉ុន្តែ Ten Hag បានទទូចថា Antony មិនត្រូវបានធានានាទីលេងជាមួយនឹងទម្រង់លេងមិនល្អបែបនេះទេ។
លោក Ten Hag បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖
“គាត់ត្រូវតែបញ្ជាក់ចំណុចមួយដែលគាត់នឹងធ្វើ ហើយគាត់មានសក្ដានុពលខ្ពស់។ គាត់មិនបានបង្ហាញវាទេនាពេលថ្មីៗនេះទេ ប៉ុន្តែខ្ញុំដឹងថាទេពកោសល្យរបស់គាត់បែបណា”៕