Ronaldo ​មាន​កំណត់ត្រា​ថ្មី ទោះ​រក​គ្រាប់​បាល់​មិន​បាន​យប់មិញ

Cristiano Ronaldo ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​បំផុត​ដែល​លេង​នៅ UEFA Champions League ​បាន​ឈ្នះ​១០០​ប្រកួត ​បន្ទាប់​ពី​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម Valencia ​ក្នុង​លទ្ធផល ១-០។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​ខាង​លើ​នេះ ​នៅ​តែ​ធ្វើ​បាន​ល្អ​និង​បង្កើត​កំណត់ត្រា​ជា​បន្ដបន្ទាប់ បើ​ទោះ​ជា​រូបគេ​បាន​ចាកចេញ​ពី​ក្លឹប Real Madrid ​ហើយ​ក៏​ដោយ។ ជាក់​ស្ដែង​នៅ​យប់មិញ ​រូបគេ​បាន​បញ្ជូន​បាល់​១​គ្រាប់​ឱ្យ​ទៅ Mario Mandzukic ​ដើម្បី​រក​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ក្រុម Juventus ​។ ជ័យជម្នះ​នេះ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​យក្ស​នៅ​អ៊ីតាលី​នេះ ​កក់​កៅអី​ឡើង​វគ្ក​១៦​ក្រុម​ចុង​ក្រោយ​ផង​ដែរ ​ទោះ​សល់​១​ប្រកួត​ក្នុង​ដៃ។

ដោយ​ឡែក​សម្រាប់​ពាន​រង្វាន់ UEFA Champions League ​នេះ​វិញ Ronaldo ​លើក​បាន​៥​ដង​មក​ហើយ ​ដោយ​នៅ​បិសាច​ក្រហម​ម្ដង ​និង Real Madrid ​៤​ដង។ ​រូបគេ​មាន​បំណង​មួយ​ទៀត​គឺ​ចង់​លើក​ពាន​នេះ​ជា​លើក​ទី​៦ ​ជាមួយ​ក្រុម Juventus ​នៅ​រដូវ​កាល​នេះ​តែ​ម្ដង៕ប្រភពGoal

  • Ronaldo ​មាន​កំណត់ត្រា​ថ្មី ទោះ​រក​គ្រាប់​បាល់​មិន​បាន​យប់មិញ