Ancelotti ​៖ ​បើ​ Napoli ​មិន​ឡើង​វគ្គ​បន្ដ​ទេ ​យើង​ពិត​ជា​ឆ្គួត​មែនទែន​ហើយ

លោក Carlo Ancelotti ​បាន​និយាយ​ថា Napoli ​នឹង​ក្លាយ​ជា​ក្រុម​ឆ្កួត​បំផុត​មួយ ​ប្រសិន​បើ​ពួកគេ​មិន​អាច​ឡើង​ទៅ​វគ្គ​បន្ដ UEFA Champions League ​បាន​នៅ​រដូវ​កាល​នេះ។

ម៉ោង​៣​រំលង​អាធ្រាត្រ​ក្រុម Napoli ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Crvena Zvezda ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល ​ពាន​រង្វាន់ UEFA Champions League ​ប្រកួត​ទី​៥។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Ancelotti ​អ្នក​ចាត់ការ​ក្រុម Napoli ​សំលឹង​ឃើញ​ជ័យជម្នះ​សម្រាប់​ក្រុម​ទៅ​ហើយ ព្រោះ​ប្រសិន​បើ​ឈ្នះ​ការ​ប្រកួត​នេះ ​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​សម្រាប់​ក្រុម​របស់​លោក​គឺ​ពិត​ជា​មាន​ច្រើន​ខ្លាំង​មែនទែន។

អតីត​អ្នក​ចាត់ការ​ក្រុម Real Madrid ​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “ពូល​នេះ ​ពិត​ជា​ពិបាក​ខ្លាំង​នៅ​ពេល​មិន​ទាន់​ប្រកួត​និង​ទើប​ចាប់​ផ្ដើម ​ប៉ុន្តែ​ពេល​នេះ​យើង​បាន​ស្ថិត​នៅ​កន្លែង​ល្អ​មួយ​ដើម្បី​ឡើង​វគ្គ​បន្ដ។ យើង​មាន​នំ​ខេក​ដ៏​ល្អ​មួយ ​ហើយ​ពេល​នេះ​យើង​គ្រាន់​តែ​តុបតែង​វា​បន្តិច នោះ​នឹង​ស្អាត​ខ្លាំង​បំផុត។ ប្រសិន​ណា​បើ​យើង​ធ្វើ​មិន​បាន​ទេ ​យើង​ពិត​ជា​ឆ្កួត​បំផុត​ហើយ​”។

ក្នុង​ពូល​នេះ ​មាន​ក្រុម​សុទ្ធ​តែ​ខ្លាំង ​ដូច​ជា Napoli , PSG , Liverpool ​និងCrvena Zvezda ។ ដោយ Napoli ​ឈរ​កំពូល​តារាង ​មាន​៦​ពិន្ទុ Liverpool ​មាន​៦​ពិន្ទុ PSG ​មាន​៥​ពិន្ទុ ​និង Crvena Zvezda ​មាន​៤​ពិន្ទុ៕ប្រភពDailyMail

  • Ancelotti ​៖ ​បើ​ Napoli ​មិន​ឡើង​វគ្គ​បន្ដ​ទេ ​យើង​ពិត​ជា​ឆ្គួត​មែនទែន​ហើយ