Emi Martinez ចង់ចូលរួមជាមួយ Lionel Messi និង Angel Di Maria នៅអូឡាំពិក

Javier Mascherano គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម ២៣ឆ្នាំបានបញ្ជាក់យ៉ាងច្បាស់ថាមានការអញ្ជើញបើកចំហសម្រាប់ Messi និង Di Maria ដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក។ ការវិវឌ្ឍន៍ថ្មីៗបង្ហាញថា អ្នកទាំងពីរអាចនឹងចូលរួមអមដោយអ្នកចាំទី Aston Villa ដែលនៅតែចង់ឈ្នះមេដាយមាសអូឡាំពិក។ថ្លែងទៅកាន់ DirecTV Sports កីឡារ Martinez បាននិយាយថា៖

“ប្រសិនបើនិយាយពីអ្វីដែលខ្ញុំមិនទាន់បានឈ្នះជាមួយក្រុមជម្រើសជាតិ នោះវាគឺជាការឈ្នះជើងឯកកីឡាអូឡាំពិក។”

ខណៈពេលដែល Messi មិនទាន់ប្រកាសពីការសម្រេចចិត្តរបស់គាត់ Di Maria បានបង្ហាញពីចេតនារបស់គាត់ក្នុងការបញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិត្រឹម Copa America នៅដើមរដូវក្តៅ។ ការប្រកួតជើងឯកនៅអាមេរិកខាងត្បូងនឹងបញ្ចប់ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ មុនពេលការប្រកួតអូឡាំពិកចាប់ផ្តើមនៅទីក្រុងប៉ារីស ដែលអាចបង្កបញ្ហាប្រឈមចំពោះវត្តមានរបស់ Messi និងមិត្តរួមក្រុម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT