តារាឆ្នើម Real Madrid កីឡាករ Bellingham អាចប្រឈមនឹងការពិន័យ ១០ប្រកួត ប្រសិនបើរកឃើញថាមានពិរុ.ទ្ធពីបទរំលោ.ភបំពានទៅលើកីឡាកររួមសញ្ជាតិ Greenwood

តារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Jude Bellingham អាចប្រឈមមុខនឹងការពិន័យចំនួន ១០ប្រកួតពីបទបំពានលើកីឡាករខ្ចីជើងរបស់ក្លឹប Manchester United គឺ Mason Greenwood។Bellingham ត្រូវបានចោទប្រកាន់ពីបទនិយាយប្រមាថដល់ Greenwood អំឡុងពេលក្រុម Real Madrid ឈ្នះ ២-០ នៅ La Liga ទល់នឹង Getafe កាលពីថ្ងៃទី២ ខែកុម្ភៈ។ បន្ទាប់ពី Getafe បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ La Liga បញ្ហានេះត្រូវបានបញ្ជូនទៅគណៈកម្មាធិការប្រកួតប្រជែងនៃសហព័ន្ធបាល់ទាត់អេស្ប៉ាញ។

មានសេចក្តីរាយការណ៍ថា គណៈកម្មាធិការនឹងតែងតាំងចៅក្រមមួយរូប ដើម្បីស៊ើបអង្កេតលើបញ្ហានេះ មុនពេលឈានដល់ការសន្និដ្ឋានក្នុងរយៈពេលពីរសប្តាហ៍។ ប្រសិនបើបទល្មើសត្រូវបានរកឃើញថាធ្ងន់ធ្ងរ នោះ Bellingham នឹងប្រឈមមុខនឹងការហាមប្រាមចំនួន ៤ប្រកួត ប៉ុន្តែវាអាចកើនឡើងដល់ ១០ប្រកួតប្រសិនបើមានការប្រមាថនេះកាន់តែអាក្រក់។គួររំលឹកផងដែរថា បន្ទាប់ពីចប់ការប្រកួតកាលពីថ្ងៃទី២ ខែកុម្ភៈ វីដែអូត្រូវបានរកឃើញតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមទាក់ទងនឹងឧប្បត្តិហេតុដែលអាចកើតមានដែលកីឡាករ Jude Bellingham បានប្រមា.ថកីឡាកររួមសញ្ជាតិ Mason Greenwood ជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរថា ជនចាប់.រំលោ.ភ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT