Thomas Tuchel ទំនងជាមិននៅជាគ្រូបង្វឹក Bayern Munich លើសពីរដូវកាលនេះទេ

លទ្ធផលមិនគួរឱ្យជឿក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះកាន់តែឡើងកម្តៅជាមួយនឹងការបរាជ័យ ៣-០ ក្រោមថ្វីដៃក្រុមគូប្រជែងដណ្តើមជើងឯក Bundesliga គឺក្លឹប Bayer Leverkusen និងការចាញ់ជើងទីមួយដ៏គួរឱ្យភ្ញាក់ផ្អើលទៅក្រុម Lazio ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយ ខណៈដែល Bayern មិនបានសូម្បីតែស៊ុតចំគោលដៅមួយជើង។ តាមសេចក្តីរាយការណ៍បានអះអាងថា Tuchel អាចនឹងចេញទៅនៅរដូវក្តៅ ឬឆាប់ៗនេះ។ បើមានការភ្លាត់ស្នៀតមួយទៀតទល់នឹង Bochum នៅថ្ងៃអាទិត្យអាចនឹងធ្វើឲ្យគាត់ចាកចេញភ្លាមៗតែម្តង។

គ្រូបង្វឹកវ័យ ៥០ឆ្នាំដែលមានកុងត្រាជាមួយ Bayern រហូតដល់ឆ្នាំ២០២៥ ពីមុនបានដឹកនាំ Chelsea ទៅកាន់ពានរង្វាន់ Champions League នៅឆ្នាំ២០២១ និងជាគ្រូបង្វឹកដែលបានដឹកនាំ Paris Saint-Germain ដល់វគ្គផ្តាច់ព្រ័ត្រ Champions League តែមួយគត់។គ្រូបង្វឹក Bayern ចុងក្រោយដែលបរាជ័យក្នុងការឈ្នះពាន Bundesliga គឺលោក Jupp Heynckes កាលពីឆ្នាំ ២០១១/១២ ដែលជារដូវកាលមិនឈ្នះពានចុងក្រោយរបស់ក្លឹបផងដែរ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT