សារព័ត៌មានកូរ៉េពន្យល់បញ្ហាពិតនៃការប្រឈមមុខដាក់គ្នារវាង Lee Kang-in និង Son Heung-min

មេធាវីរបស់ Lee Kang-in បានបដិសេធការចោទប្រកាន់អំពីការប្រឈមមុខដាក់គ្នារវាងខ្សែបម្រើ Paris Saint-Germain និង Son Heung-min របស់ Tottenham Hotspur ក្នុងអំឡុងការប្រកួត Asian Cup នាពេលថ្មីៗនេះ។ដោយបានបំភ្លឺថាមិនមានការប៉ះទង្គិចគ្នាបែបនេះកើតឡើងនៅខាងក្រៅនោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ អ្នកតំណាងផ្នែកច្បាប់របស់ Lee បាននិយាយថា គាត់មានការសោកស្តាយចំពោះខាងគាត់ក្នុងការមានជម្លោះជាមួយ Son។ ទោះ​ជា​យ៉ាង​ណា​ក៏​ត្រូវ​បាន​បញ្ជាក់​ថា​ការ​ចោទ​ប្រកាន់​ថា Lee វា.យ​ប្រធាន​ក្រុមជា​រឿង​មិន​ត្រឹម​ត្រូវ។

យោងតាមរបាយការណ៍ពី JoongAng Ilbo ស្ថានភាពមួយបានកើតឡើងនៅពេលដែលសមាជិកក្រុមក្មេងៗមួយចំនួន រួមមាន Lee, Seol Young-woo និង Jeong Woo-yeong បានប្រញាប់ប្រញាល់ញ៉ាំអាហារពេលល្ងាចដើម្បីចូលរួមក្នុងការប្រកួតវាយកូនឃ្លីលើតុ។ Son ជាមួយនឹងមិត្ត​រួម​ក្រុម​ចំណាស់ៗបាន​លើក​ទឹក​ចិត្ត​កីឡាករ​ក្មេងៗ​ឱ្យ​ត្រឡប់​មក​តុ​វិញ​ដើម្បី​ពង្រឹង​ភាព​ស្អិត​រមួត​ក្នុង​ក្រុម។ទោះបីជាយ៉ាងណាក៏ដោយ កីឡាករក្មេងៗទាំងនោះបានអះអាងថា មានការមិនចុះសម្រុងគ្នា ដែលនាំឱ្យមានការខ្វែងគំនិតគ្នា ដែលកើនឡើងទៅជាទម្រង់នៃការប្រឈមមុខគ្នា។

សារព័ត៌មានកូរ៉េបានពន្យល់យ៉ាងលម្អិតថា Son បានចាប់កអាវ Lee ធ្វើឱ្យ Lee វៀសដៃចេញដែលបណ្តាលឱ្យរបួសម្រាមដៃរបស់ Son ក្នុងអំឡុងពេលប្រឈមមុខដាក់គ្នានោះ។

សេចក្តីថ្លែងការណ៍ពីសមាគមបាល់ទាត់កូរ៉េ (KFA) បានបញ្ជាក់ថា Lee បានសុំទោសចំពោះការជាប់ពាក់ព័ន្ធក្នុងជម្លោះនេះរួចហេីយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT