ក្លឹប Tottenham ផ្តល់ជូន 60 លានអឺរ៉ូសម្រាប់ខ្សែបម្រើ Frenkie de Jong របស់ក្លឹប Barcelona

យោងតាមលោក Gerard Romero ក្លឹប Barcelona បានទទួលសំណើជាផ្លូវការពី Tottenham Hotspur សម្រាប់ខ្សែបម្រើ Frenkie de Jong។ ក្លឹប Premier League បានដាក់សំណើរចំនួន 60 លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិហូឡង់ ដោយស្នើកិច្ចសន្យារយៈពេល 4 ឆ្នាំ។កីឡាករ​វ័យ 26 ឆ្នាំ​នឹង​អាច​មាន​ប្រាក់​ខែ​ដូច​នៅ​ក្លឹប Catalan ប្រសិន​បើ​គាត់​បំពេញ​តាម​គោល​បំណង​មួយ​ចំនួន​ដែល​មាន​ក្នុង​សំណើ​នេះ​ពី​ក្លឹប​អង់គ្លេស។ De Jong នឹងសម្រេចចិត្តលើអនាគតរបស់គាត់ ហើយនឹងអាចជ្រើសរើសបន្តនៅក្លឹបយក្សអេស្ប៉ាញក្នុងលក្ខខណ្ឌកាត់បន្ថយប្រាក់ខែ ឬចាកចេញពីក្លឹបដែលគាត់នឹងទទួលបានប្រាក់ខែកាន់តែប្រសើរ។Barcelona អាចនឹងទទួលយកការផ្តល់ជូននេះ បើទោះបីជាថ្មីៗនេះ Deco បានសារភាពថាក្លឹបមិនចង់លក់កីឡាករសំខាន់ៗក៏ដោយ ដោយសារតែស្ថានភាពហិរញ្ញវត្ថុដ៏លំបាក។ ហិរញ្ញវត្ថុរបស់ Barca មានន័យថាក្លឹបត្រូវតែលក់កីឡាករមុនថ្ងៃទី៣០ ខែមិថុនា ប្រសិនបើពួកគេចង់នាំយកកីឡាករបន្ថែមថ្មីនៅរដូវក្តៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT