លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool មានទំនុកចិត្ត១០០% លើក្រុមរបស់ខ្លួន ថានឹងអាចយកឈ្នះ PSG ហើយឡើងទៅវគ្គបន្ដបាន។
នៅយប់ម៉ោង៣រំលងអាធ្រាត្រយប់នេះ គូពិសេស PSG នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Liverpool ហើយ ដើម្បីស្វែងរកពិន្ទុបន្ថែមនាប្រកួតទី៥វគ្គសន្សំពិន្ទុពានរង្វាន់ UEFA Champions League ។ មុនការប្រកួតជក់ចិត្តនេះកើតឡើង លោក Klopp ដែលជាអ្នកចាត់ការក្រុមហង្សក្រហមបាននិយាយថាលោកមានជំនឿចិត្ត១០០%លើកូនក្រុមរបស់ខ្លួនថានឹងធ្វើបានល្អ យកបាន៣ពិន្ទុ។
ហង្សក្រហម ឆ្លងកាត់៤ប្រកួតមែន ប៉ុន្តែមិនទាន់ធានាកៅអីឡើងវគ្គបន្ដ ឬធ្លាក់ត្រឹមវគ្គនេះឡើយ។ ដោយបច្ចុប្បន្នពួកគេទើបតែមាន៦ពិន្ទុ ឈរនៅលេខ២ ស្របពេល PSG នៅលេខ៣ មាន៥ពិន្ទុ និងក្រុម Crvena Zvezda ឈរលេខ៤មាន៤ពិន្ទុ។ ក្រុមកំពូលតារាងគឺ Napoli មាន៦ពិន្ទុ៕ប្រភពDailyMail