Mbappe ផ្ទេរទៅកាន់ Real Madrid នៅតែជាមន្ទិលសង្ស័យ ពាក់ព័ន្ធនឹងប្រាក់ឈ្នួល

របាយការណ៍ពី The Athletic លេីកឡេីងថា ទោះបីជា Mbappe ខ្លួនគាត់ផ្ទាល់កំពុងងាកទៅរកការចូលរួមជាមួយ Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះក៏ដោយ សមាជិកដ៏មានឥទ្ធិពលរបស់គាត់មិនពេញចិត្តសំណេីពី Real Madrid នោះទេ។ ទន្ទឹមនឹងនោះ Paris Saint-Germain បានផ្តល់ឱកាសឱ្យ Mbappe បន្តប្រាក់ខែបច្ចុប្បន្នរបស់គាត់ មិនថារយៈពេលខ្លី ឬរយៈពេលវែង។

សំណើរបស់ Real Madrid ត្រូវបានគេរាយការណ៍ថាតិចជាងកិច្ចព្រមព្រៀងដែលពួកគេបានស្នើទៅ Mbappe កាលពីពីរឆ្នាំមុន។ សំណើរនេះត្រូវបានគេនិយាយថា ទទួលបានប្រាក់ខែ 26 លានអឺរ៉ូក្នុងមួយរដូវកាល ក៏ដូចជាប្រាក់បន្ថែម 130 លានអឺរ៉ូ។ ប្រាក់ឈ្នួលសុទ្ធបច្ចុប្បន្នរបស់ Mbappe នៅ PSG គឺ 75 លានអឺរ៉ូ ជាប្រាក់ឈ្នួលមួយ ដែល Real Madrid មិនអាចផ្តល់ជូនបាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT