អតីត​អ្នកចាត់ការ Barcelona ឯកភាព​នឹង Xavi ដែលថាការ​ងារដឹកនាំក្រុមនេះវា.យ​.ប្រ.ហារ​ផ្លូវចិត្ត​

អតីតអ្នកចាត់ការក្លឹប Barcelona លោក Ronald Koeman គាំទ្រសម្តីអ្នកស្នងតំណែងរបស់គាត់ លោក Xavi Hernandez ទាក់ទងនឹងបទពិសោធន៍នៃការបង្វឹកនៅ Camp Nou។ បន្ទាប់ពីបានប្រកាសលាលែងពីដំណែងនៅចុងបញ្ចប់នៃរដូវកាលនេះ Xavi បានប្រាប់សារព័ត៌មានថា ការងារនេះមិនស្រួលទេ វាឃោរ.ឃៅណាស់។លោក Koeman មានការអាណិតអាសូរចំពោះគ្រូបង្វឹកបច្ចុប្បន្ន លោក Xavi ទាក់ទងនឹងសម្ពាធការងារ ដូចដែលគាត់បានប្រាប់ Good Morning Eredivisie ថា៖

“ការធ្វើជាគ្រូបង្វឹក Barca គឺជាការងារវាយ.ប្រហារលើសុខភាពផ្លូវចិត្ត។ វា​ជា​រឿងសប្បាយ​ជាង​ក្នុង​ការ​ក្លាយ​ជា​កីឡាករ​របស់ Barcelona ជា​ជាង​គ្រូ​បង្វឹក។

កំឡុងពេលលោកជាគ្រូបង្វឹកក្រុម Barcelona លោក Koeman ក៏បានជួបបញ្ហាបេះដូង ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយរយៈពេលខ្លី។“វាជារឿងពិបាកបំផុតដែលខ្ញុំធ្លាប់ធ្វើ។ ខ្ញុំបានរងសម្ពាធ និងភាពតានតឹង។ ខ្ញុំក៏មានជម្លោះជាមួយ Laporta មិនដូច Xavi នោះទេ។

គាត់បានមកពីកាតា ហើយក្រោយមកបានចូលដឹកនាំក្លឹប Barcelona។ គាត់​មិន​ធ្លាប់​មាន​សារព័ត៌មាន​អវិជ្ជមាន​ទេ គាត់​បាន​ត្រឹម​តែ​ទទួល​បាន​ការ​សរសើរ។ សារព័ត៌មាន​បាន​ភ្ជុងក្បាល​​អ្នក។ ប្រសិនបើអ្វីៗដំណើរការមិនល្អ វាជាកំហុសរបស់គ្រូបង្វឹក។ ខ្ញុំ​ក៏​ទទួល​រង​នូវ​ភាព​តានតឹង និង​សម្ពាធ​នោះ​ដែរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT