Jose ៖ ​ខ្ញុំ​លេង Champions League ​១៤​ដង ​ឡើង​ទាំង​១៤​ដង ​ហើយ​២​ឆ្នាំ​ខ្ញុំ​មិន​លេង គឺ​ឈ្នះ Europa

ក្រុម​បិសាច​ក្រហម Manchester United ​បាន​ឡើង​វគ្ក​១៦​ក្រុម​ចុង​​ក្រោយ Champions League ​ហើយ ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម Young boys ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ​។

ការ​ប្រកួត​ពិត​ជា​ស្វិតស្វាញ​សម្រាប់​ក្រុម Man Utd ​ដោយ​មាន​ឱកាស​ជា​ច្រើន ​ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ទៅ​វិញ។ ​អ្នក​គាំទ្រ​ត្រូវ​រង់ចាំ​ដល់​នាទី​៩០​ទើប​អាច​អបអរ​ជ័យជម្នះ​នេះ​បាន ​ដោយ​ខ្សែ​បម្រើ​Marouane Fellaini ​ជា​អ្នក​ធ្វើ​បាន​សម្រេច។ ១​គ្រាប់​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ​លោក Jose Mourinho ​សប្បាយ​ចិត្ត​ខ្លាំង ​និង​អបអរ​ជាមួយ​ការ​គប់​ដប​ទឹក​កីឡាករ​ផឹក​ផង​ដែរ។

អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ជាង​គេ​លើ​លោក​នេះ ​បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា​៖ “​ទុក​​ឱ្យ​ខ្ញុំ​ផ្ញើ​សារ​ខ្លះ​ទៅ​អ្នក​អ្នក​គាំទ្រ​ជា​ទី​ស្រលាញ់​របស់​ខ្ញុំ។ ខ្ញុំ​លេង UEFA Champions League ​១៤​ដង ​ឡើង​ទាំង​១៤​ដង ​ហើយ​២​ឆ្នាំ​ខ្ញុំ​មិន​លេង​ពាន​នេះ​ គឺ​ឈ្នះ Europa League ទាំង​២​ឆ្នាំ”។ ​

និយាយ​ពី​ការ​គប់​ដប​ទឹក​នេះ​ដែរ Jose ​អាច​នឹង​ត្រូវ​ពិន័យ​ពី​ខាង​សំណាក់ UEFA ​ចំពោះ​កាយ​វិការ​នេះ។ ខណៈ​ដែល​លោក​ធ្លាប់​ត្រូវ FA ​ពិន័យ​ម្ដង​ហើយ ​ដោយ​គ្រា​នោះ​ទាត់​ដប​ទឹក ​ត្រូវ​ពិន័យ​មិន​ឱ្យ​ឈរ​បញ្ជា​កូន​ក្រុម​១​ប្រកួត៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT