Jordi Alba ៖ ខ្ញុំ​ចង់​ឱ្យ Real Madrid ​មាន​តែ​ថ្ងៃ ចាញ់ ចាញ់ៗ រហូត

ខ្សែ​ការពារ Jordi Alba ​ចង់​ឃើញ​ក្រុម Real Madrid ​ចាញ់​គ្រប់​ការ​ប្រកួត​ទាំង​អស់ រួម​ទាំង UEFA Champions League ​​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាត្រី​ថ្ងៃ​សៅ​ខាង​មុខ​នេះ​ផង​ដែរ។

Real Madrid ​កំពុង​សម្រុក​ហ្វឹកហាត់​ដើម្បី​លេង​ទល់​ក្រុម Liverpool ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ។ ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ Alba ​ដែល​ជា​កីឡាករ​ក្រុម Barcelona ​ចង់​ឃើញ​ក្រុម​ដៃ​គូ​ប្រជែង​ចាញ់​គ្រប់​ការ​ប្រកួត​ទាំង​អស់ ​បូក​ទាំង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ​ផង​ដែរ។

កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​និយាយ​ថា​៖ “ទំនាក់​ទំនង​រវាង​ខ្ញុំ​និង Real Madrid ​គឺ​ពិត​ជា​ចម្លែក​ណាស់ ​បើ​ទោះ​ជា​នៅ​លីគ​ជាមួយ​គ្នា​ក៏​ដោយ ក៏​ខ្ញុំ​ចង់​ឱ្យ​ពួកគេ​ចាញ់​ដែរ។ ខ្ញុំ​ចង់​ឃើញ ពួកគេ​ចាញ់ ចាញ់ គ្រប់​ការ​ប្រកួត​តែ​ម្ដង។ ខ្ញុំ​និយាយ​ពាក្យ​មិន​ពិត​មួយ ដែល​ខ្ញុំ​អបអរ​ចំពោះ​ការ​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ពួកគេ ប៉ុន្តែ​តាម​ចិត្ត​ខ្ញុំ​ចង់​ឃើញ​ពួកគេ​បរាជ័យ​ទៅ​វិញ​ទេ”។

Real Madrid ​ជា​ក្រុម​ជោគជ័យ​ជាង​គេ​បំផុត​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នេះ។ ប្រសិន​បើ​ពួកគេ​អាច​ឈ្នះ​វា​ម្ដង​ទៀត​នៅ​ឆ្នាំ​នេះ គឺ​មាន​ន័យ​ថា​៣​ឆ្នាំ​ជាប់​គ្នា​ហើយ ដែល​ក្រុម​របស់​លោក Zidane ​អាច​លើក​ពាន​ធំ​ជាង​គេ​នៅ​អឺរ៉ុប​នេះ​បាន៕ប្រភព៖ DailyMail

  • Jordi Alba ៖ ខ្ញុំ​ចង់​ឱ្យ Real Madrid ​មាន​តែ​ថ្ងៃ ចាញ់ ចាញ់ៗ រហូត