វីរៈបុរស Liverpool អះអាង​ថា Klopp នៅ​កម្រិត​ជាមួយ Ferguson និង Wenger

លោក Klopp បានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រសប្តាហ៍មុននៅពេលដែលគាត់បានប្រកាសពីការចាកចេញពី Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះដោយអះអាងថាគាត់អស់កម្លាំងហេីយ។ការសម្រេចចិត្តរបស់លោក Klopp កើតឡើងជាមួយក្រុមហង្សក្រហម នៅពាក់កណ្តាលនៃយុទ្ធនាការដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលពួកគេនៅតែស្ថិតក្នុងការប្រជែងពានទាំងបួន ខណៈដែលពួកគេឈរនៅលើកំពូលតារាង Premier League ផងដែរ។

ហើយវីរបុរសរបស់ Liverpool លោក Lawrenson ដែលបានឈ្នះពានរង្វាន់ចំនួន 13 ជាមួយហង្សក្រហមក្នុងរយៈពេល 7 ឆ្នាំ មានអារម្មណ៍ថា Klopp ស្ថិតនៅកម្រិតដូចគ្នាជាមួយនឹងអ្នកចាត់ការដ៏អស្ចារ្យបំផុតគ្រប់ពេល។

Lawrenson បាននិយាយថា៖

“Jurgen Klopp នៅទីនោះ នៅកម្រិតជាមួយ Sir Alex Ferguson និង Arsene Wenger”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT