Laporta: “ការស៊ើបអង្កេតករណីសូក.ប៉ាន់ Negreira ត្រូវបានពង្រីកតាមសំណើរបស់ Real Madrid”

Barcelona ត្រូវបានចោទប្រកាន់ពីបទពុក.រលួយ និងស៊ី.សំណូកផ្នែកកីឡា ជាមួយនឹងការស៊ើបអង្កេតកំពុងបន្ត ប៉ុន្តែ Real Madrid ដែលបានចូលរួមករណីនេះជាភាគីរងគ្រោះ។Real Madrid មិន​មែន​ជា​ក្រុម​តែ​មួយ​គត់​ដែល​ធ្វើ​ដូច្នេះ​ទេ ដោយ​ក្លិប​ភាគច្រើន​នៃ La Liga និង​លីគ​ខ្លួន​ឯង​ក៏​ជា​ផ្នែក​មួយជនរងគ្រោះដែរ។

Laporta បានប្រាប់ RAC1 ថា៖

“Madrid មានអាកប្បកិរិយាមិនល្អ។ ចៅក្រមតុលាការលោក Joaquin Aguirre តាមសំណើរបស់ Real Madrid បានពង្រីកការស៊ើបអង្កេត។…ខ្ញុំមិនដឹងអំពីករណី Negreira នោះទេ ខ្ញុំមិនស្គាល់គាត់ច្បាស់នោះទេ។ អ្វី​ដែល​បាន​បង្ហាញ​នោះ គឺ​ក្នុង​ពេល​សួរ​ដេញដោល​អាជ្ញាកណ្តាល​ទាំង​២៣​រូប គឺ​ពួកគេ​ទាំង​អស់​គ្នា​ថា​គាត់​គ្មាន​អំណាច​ក្នុង​ការ​កែប្រែការ​ប្រកួតទេ។

យើង​បាន​ចុះ​កិច្ចសន្យា​ជាមួយ​គាត់​សម្រាប់​ការ​ប្រឹក្សា​ទាក់ទង​នឹង​អាជ្ញាកណ្តាល ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ថា Barca នឹង​ត្រូវ​រួច​ទោស”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT