អបអរសាទរ កីឡាការនីជម្រើសជាតិប៊ីយ៉ាកម្ពុជា ឈ្នះជ័យលាភីលើកដំបូងនៅប្រទេសកូរ៉េ

កីឡាការនី ស្រួង ភាវី ដែលជាកីឡាការនីជម្រើសជាតិប៊ីយ៉ា កម្ពុជា បានប្រកួតឈ្នះជ័យលាភីពានរង្វាន់ Asian Championship Ladies 3-Cushion ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសកូរ៉េខាងត្បូង ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៨នេះ។

គួរបញ្ជាក់ថានេះគឺជាជ័យលាភីលើកដំបូងហើយ ចាប់តាំងពីសហព័ន្ធកីឡាប៊ីយ៉ានិងស្នូកឃ័រកម្ពុជា បង្កើតឡើងក្នុងរយៈពេលដ៏ខ្លី ពោលគឺចាប់តាំងពីខែកក្កដា កន្លងមក ។

សូមរំលឹកផងដែរថា សម្រាប់កីឡាការនី ស្រួង ភាវី កាលពីកញ្ញាកន្លងទៅ បានបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក 3-Cushion-World Championship Ladies លើកទី៨ នៅទីក្រុង Izmir ប្រទេសតួកគីហើយ ដោយទទួលបានមេដាយសំរឹទ្ធ ស្ទួនជាមួយកីឡាការិនីម្ចាស់ផ្ទះទួកគី ក្រោយបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT