​ក្រុង Genoa ​ស្នើ​សុំ​រៀប​ចំ​ការ​ប្រកួត ​Copa Libertadores ​រវាង River Plate ​និង Boca

ការ​ប្រកួត ​Copa Libertadores ​រវាង River Plate ​និង Boca ​វគ្គ​ផ្ដាច់ព្រ័ត្រ ​បាន​ផ្អាក​ជា​ផ្លូវ​ការ​ហើយ ​បន្ទាប់​ពី​មាន​ការ​បង្ក​ហិង្សា​កើត​ឡើង​ជា​ច្រើន​លើក​នៅ​ពេល​ជិត​ដល់​ការ​ប្រកួត។

គណៈកម្មាធិការ​នឹង​ធ្វើ​ការ​ប្រជុំ​សម្រេច​ស្វែង​រក​ដំណោះស្រាយ​នៅ​ពេល​ឆាប់​ៗ​នេះ។ ដោយ​ក្នុង​នោះ ​ក្រុង Genoa ​របស់​អ៊ីតាលី​បាន​ចូល​ខ្លួន​មក​សុំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឬ​ដី​កណ្ដាល​សម្រាប់​ការ​ប្រកួត​ខាង​លើ ​ដើម្បី​បញ្ចៀស​ហិង្សា​កើត​ឡើង​បន្ថែម​ទៀត។ ពាន​រង្វាន់  ​Copa Libertadores ​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​នេះ គឺ​ដូច​នឹង​ពាន​រង្វាន់ UEFA Champions League ​នៅ​អឺរ៉ុប​ដែរ ​ដោយ​ការ​ប្រកួត​មាន​ការ​គាំទ្រ​ខ្លាំង​មែនទែន។

ជាក់​ស្ដែង​វគ្គ​ផ្ដាច់ព្រ័ត្រ River Plate ​ប៉ះ Boca Junior ​ថែម​ទៀត​នោះ គឺ​រឹត​តែ​ធំ​សម្បើម​និង​ជក់​ចិត្ត​ខ្លាំង​មែនទែន ព្រោះ​ថា​ក្រុម​ទាំង​ពីរ​នៅ​អាហ្សង់ទីន​ដូច​គ្នា ​ហើយ​ក៏​ជា​ក្រុម​មាន​អ្នក​គាំទ្រ​ស្ម័គ្រ​ស្លាប់​ដូច​គ្នា​ដែរ។ ដូច្នេះ​ហើយ​ទើប​ការ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទឹក​ដី River Plate ​មាន​អ្នក​គាំទ្រ វាយ​ប្រហារ​លើ​ក្បួន​ឡាន​របស់​ក្រុម Boca ​រហូត​ដល់​មាន​កីឡាករ​របួស​ច្រើន​នាក់​ ​និង​កើត​ជា​ការ​ផ្អាក​ការ​ប្រកួត​នេះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT