Pique ​ត្រូវ​ពិន័យ​ជាង​៥​ម៉ឺន​ដុល្លារ ​ករណី​បើក​ឡាន​អត់​ប័ណ្ណ​បើក​បរ

ខ្សែ​ការពារ Gerard Pique ​ត្រូវ​ផាក​ពិន័យ ៤៨ ០០០​អឺរ៉ូ (ជាង​៥​ម៉ឺន​ដុល្លារ​) ​ចំពោះ​ការ​បើកបរ​ដោយ​គ្មាន​ប័ណ្ណ​បើកបរ​ត្រឹមត្រូវ​របស់​គេ។

រឿង​ពិន័យ​នេះ ​កើត​ឡើង​តាំង​ពី​ខែ​សីហា​ឆ្នាំ​នេះ​ម្ល៉េះ ​ប៉ុន្តែ​ទើប​សម្រេច​ជា​ផ្លូវការ​នៅ​ម្សិលមិញ​នេះ។ ក្នុង​លិខិត​ពិន័យ​នោះ ​គឺ​បាន​បញ្ជាក់​ថា Gerard Pique ​បាន​បើក​ឡាន Audi ​របស់​ខ្លួន​ទៅ​ហាង​លក់​ឥវ៉ាន់​ដ៏​ល្បី​មួយ​កន្លែង​នៅ  Paseo de Gracia។ ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​ហៅ​ឈប់ ​និង​សួរ​នាំ​ចំពោះ​ប័ណ្ណ​បើកបរ​របស់​គេ​ថា​ហួស​សុពលភាព ​និង​មិន​ទាន់​ត្រឹមត្រូវ​។ មួយ​វិញ​ទៀត ​រូបគេ​ក៏​បាន​ជាប់​ពី​បម្រាម​បើកបរ​មួយ​ចំនួន​ផង​ដែរ ​តាំង​ពី​ឆ្នាំ​២០១៧​មក។

ត្បិត​អី​អតីត​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ម្នាក់​នេះ ​ធ្លាប់​បង្ក​កំហុស​ច្រើន​មែនទែន​ចំពោះ​ការ​បើកបរ​រ​បស់​ខ្លួន ​ជា​ពិសេស​ល្មើស​ទៅ​នឹង​ស្លាក​សញ្ញា​នានា​តែ​ម្ដង៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT