Liverpool ​អាច​បាត់​បង់​កីឡាករ​ម្នាក់​ដោយសារ​ជំងឺ ​ពេល​ប៉ះ PSG ​

​ក្រុម Liverpool ​នឹង​ត្រូវ​តតាំង​ ជាមួយ​ក្រុម PSG ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់ UEFA Champions League ​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ ​ដោយ​លេង​នៅ​ទឹក​ដី​បារាំង។

មុន​ការ​ប្រកួត​ជក់​ចិត្ត​នេះ​ចាប់​ផ្ដើម គេ​សង្កេត​ឃើញ​ថា​ក្រុម Liverpool ​កំពុង​មាន​ក្ដី​បារម្ភ​មួយ គឺ​ខ្សែ​ប្រយុទ្ធ​សំខាន់​របស់​ខ្លួន Mane ​មាន​ជំងឺ។ ដោយ​ជំងឺ​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​រូបគេ​អវត្តមាន ឬ​បាន​លេង​ដោយ​មិន​ពេញ​សមត្ថភាព​ឡើយ ព្រោះ​ឈឺ​ជិត​ការ​ប្រកួត​មក​ដល់​ពេក។ ខណៈ​ដែល​ម្ចាស់​ផ្ទះ​ឯ​ណោះ ​ក៏​មិន​ទាន់​ច្បាស់​រឿង​ខ្សែ​ប្រយុទ្ធ​សំខាន់​២​នាក់​របស់​ខ្លួន Mbappe ​និង Neymar ​ថា​អាច​ចូល​លេង​បាន​ឬ​នៅ​ដែរ ​ក្រោយ​ពី​របួស​ពេល​លេង ឱ្យ​ក្រុម​ជម្រើស​ជាតិ។

ហង្ស​ក្រហម ​ឆ្លង​កាត់​៤​ប្រកួត​មែន ប៉ុន្តែ​មិន​ទាន់​ធានា​កៅអី​ឡើង​វគ្គ​បន្ដ ​ឬ​ធ្លាក់​ត្រឹម​វគ្គ​នេះ​ឡើយ។ ដោយ​បច្ចុប្បន្ន​ពួកគេ​ទើប​តែ​មាន​៦​ពិន្ទុ ឈរ​នៅ​លេខ​២ ​ស្រប​ពេល PSG ​នៅ​លេខ​៣ ​មាន​៥​ពិន្ទុ ​និង​ក្រុម Crvena Zvezda ​ឈរ​លេខ​៤​មាន​៤​ពិន្ទុ។ ​ក្រុម​កំពូល​តារាង​គឺ Napoli ​មាន​៦​ពិន្ទុ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT