ក្រុមបិសាចក្រហម Manchester United នឹងត្រូវតតាំងជាមួយក្រុម Young Boys នៅម៉ោង៣រំលងអាធ្រាត្រនេះ ក្នុងការសន្សំពិន្ទុពានរង្វាន់UEFA Champoin League ។
មុនការប្រកួតក្រុមទាំងមូលរបស់លោក Jose Mourinho ហាក់មានបញ្ហាច្រើន ជាពិសេសកីឡាកររបួសតែម្ដង។ ទន្ទឹមនឹងនេះដែរ អ្នកចាត់ការក្រុមនេះបាននិយាយដូច្នេះថា៖ “លេងនៅក្នុងទឹកដីខ្លួនឯង បើអ្នកមានសម្ពាធអ្នកគួរតែគេងនៅផ្ទះទៅ ការនិយាយថាផ្ទះនេះគឺមិនមែនសំដៅលើកីឡដ្ឋាននោះទេ គឺខ្ញុំចង់សម្ដៅលើផ្ទះ ផ្ទះគេង ហើយមើលតាមទូរទស្សន៍ទៅ។ កីឡាករអាចមានសម្ពាធលេងក្នុងដី ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំចង់លេងក្នុងដីខ្លួនឯង ជាជាងលេងក្រៅដី។ ខ្ញុំតែងតែប្រាប់ទៅកីឡាករដូច្នេះ”។
នេះជាការប្រកួតលើកទី៥ហើយរបស់ក្រុម Man Utd ក្នុងពូល H នេះ។ ដោយពួកគេទើបតែមាន៧ពិន្ទុប៉ុណ្ណោះ និងត្រូវការឈ្នះប្រកួតនេះដាច់ខាតទៀត ដើម្បីមានឱកាសឡើងវគ្គបន្ដទៅបាន។ ក្នុងពូលនេះ ក្រុម Juventus ឈរកំពូលតារាង និងក្រុម Velencia នៅលេខ៣ មាន៥ពិន្ទុប្រជែងជាមួយ Man Utd ដែលនៅលេខ២ដែរ៕ប្រភពDailyMail