បើតាម CEO របស់ក្រុមហ៊ុនអាកាសចរ AirAsia បានបញ្ជាក់ថាលោកនឹងរៀបចំកញ្ចប់បញ្ចុះតម្លៃពិសេស១សម្រាប់អ្នកគាំទ្រម៉ាឡេស៊ី ដែលមានបំណងចង់លើកទឹកចិត្តក្រុមជម្រើសជាតិលេងទល់ក្រុមថៃនៅបាងកក។
ពានរង្វាន់ AFF Suzuki Cup 2018 បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយក្រុមម៉ាឡេស៊ី ប៉ះក្រុមថៃ និងវៀតណាមប៉ះក្រុមហ្វីលីពីន។ ការប្រកួតនៅវគ្គនេះដែរ នឹងធ្វើឡើង២ជើង គឺក្រៅដីក្នុងដី។ ដោយខាងក្រុមអ្នកគាំទ្រម៉ាឡេស៊ី បានបង្ហោះសារសុំឱ្យលោក Fernandes ដែលជា CEO របស់ AirAsia ជួយសម្រួលដល់ការដំណើររបស់ក្រុមអ្នកគាំទ្រម៉ាឡេស៊ីផង។
ជាមួយការសុំនេះដែរ លោក Fernandes បានបញ្ជាក់ថាលោកកំពុងតែរកវិធីដើម្បីបញ្ចុះតម្លៃពិសេសដល់អ្នកគាំទ្រទាំងអស់នោះហើយ។ ត្បិតអីជើងហោះហើរនេះ គឺជាក្រុមហ៊ុនរបស់ប្រទេសម៉ាឡេស៊ីផ្ទាល់ផងដែរ។ ជើងទី១រវាងក្រុមម៉ាឡេស៊ីនិងថៃ ត្រូវលេងថ្ងៃទី១ខាងមុខ ទឹកដីម៉ាឡេ ខណៈដែលជើងទី២ នឹងលេងនៅទឹកដីថៃ នាថ្ងៃទី៥ខែធ្នូឆ្នាំ២០១៨៕ប្រភពfoxsportsasia