របូត​មួយ​ទៀត​ហើយ! Ronaldo ត្រឹម​ឈរ​លេខ ៣ នៅ​បញ្ជី​អ្នក​ឈ្នះ​ពាន​កីឡាករ​ល្អ​ដាច់​គេ​ប្រចាំ​តំបន់​អាស៊ី

ហែល​កាត់​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ ២០២៣ ជាមួយ​ក្លឹប​ក្នុង​តំបន់​អាស៊ី​ឃើញ​ថា Cristiano Ronaldo ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង ត្រង់​អាច​បញ្ចប់​ទំព័រ​ឆ្នាំ​ចាស់​ជាមួយ​តួ​លេខ​គ្រាប់​បាល់​ខ្ពស់​ដាច់​គេ​ក្លឹប​បូក​ជម្រើស​ជាតិ​ដល់​ទៅ ៥៣ គ្រាប់។

ទោះ​យ៉ាង​ណា​សមិទ្ធផល​ធំធេង​នេះ ​មិន​ទាន់​អាច​ថ្ពក់យក​បេះដូង​នៃ​ម្ចាស់​ចុង​ប៊ិចភាគ​ច្រើន​ នៅ​ការ​បោះឆ្នោត​ជ្រើស​យក​កីឡាករ​ល្អ​ដាច់​គេ​ប្រចាំ​តំបន់​អាស៊ី​ក្នុង​ឆ្នាំ ២០២៣ បាននោះទេ។ កន្លង​ទៅ​ថ្មីថ្មោង​ឃើញមាន​ការ​ប្រកាស​នូវ​ម្ចាស់​ពាន​ឯកត្តជន​នាម​កីឡាករ​ល្អ​ដាច់​គេ​ប្រចាំ​តំបន់​អាស៊ី The Best Footballer in Asia រៀបចំ​ឡើង​ដោយ​ស្ថាប័ន​សារព័ត៌មាន​លំដាប់​ជួរ​មុខ​របស់​ប្រទេស​ចិន​គឺ Titan Sports។

ណែនាំ​ឲ្យ​ស្គាល់​បន្តិច ពាន​នេះ វា​អាច​ថា​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង Ballon d’Or បង្កើត​ដោយ France Football គ្រាន់​មួយ​ជា​លក្ខណៈ​សកល មួយ​ជា​លក្ខណៈ​ផ្តោត​យក​តែ​កីឡាករ​អាស៊ី ឬ​កីឡាករ​ឈរ​ជើង​ឲ្យ​ក្លឹប​ក្នុង​តំបន់​អាស៊ី​ជា​រៀងរាល់​ឆ្នាំ។ វា​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៣ បោះឆ្នោត​ចេញ​ពី​ស្ថាប័ន​សារព័ត៌មាន​តំណាង​ប្រទេស​ជា​សមាជិក AFC និង​មាន​ការ​អញ្ជើញ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ក្រៅ​តំបន់​ AFC មួយ​ចំនួន​ផ្សេង​ទៀត។ ជា​លទ្ធផល​យើង​បង្ហាញ​បញ្ជី​ឈ្មោះ​អ្នក​ទាំង ១០ ដូច​ត​ទៅ៖

១០) កីឡាករ​កូរ៉េ​ខាង​ត្បូង Lee Kang-in ​ឈរ​ជើង​ឲ្យ​ក្លឹប PSG ទទួល​បាន ១៤ ពិន្ទុ

៩) កីឡាករ​កូរ៉េ​ខាង​ត្បូង Hwang Hee-chan ឈរ​ជើង​ឲ្យ​ក្លឹប​ Wolvesl ទទួល​បាន ៣៣ ពិន្ទុ

៨) កីឡាករ​ជប៉ុន Wataru Endo ឈរ​ជើង​ឲ្យ​ក្លឹប Liverpool ទទួល​បាន ៤០ ពិន្ទុ

៧) កីឡាករ​អារ៉ាប៊ីសាអូឌីត Salem Al Dawsari ឈរ​ជើង​ឲ្យ​ក្លឹប Al-Hilal ទទួល​បាន ៤២ ពិន្ទុ

៦) កីឡាករ​ជប៉ុន Takefusa Kubo ឈរ​ជើង​ឲ្យ​ក្លឹប Real Sociedad ទទួល​បាន ៤៨ ពិន្ទុ

៥) កីឡាករ​អ៊ីរ៉ង់ Mehdi Taremi ឈរ​ជើង​ឲ្យ​ក្លឹប FC Porto ទទួល​បាន ៥៥ ពិន្ទុ

៤) កីឡាករ​ជប៉ុន Kaoru Mitoma ឈរ​ជើង​ឲ្យ​ក្លឹប Brighton ទទួល​បាន ១០១ ពិន្ទុ

៣) កីឡាករ​ព័រទុយហ្គាល់ Cristiano Ronaldo ឈរ​ជើង​ឲ្យ​ក្លឹប Al-Nassr ទទួល​បាន ១៧២ ពិន្ទុ

២) កីឡាករ​កូរ៉េ​ខាង​ត្បូង Kim Min-Jae ឈរ​ជើង​ឲ្យ​ក្លឹប Bayern Munich ទទួល​បាន ១៩៧ ពិន្ទុ

១) កីឡាករ​កូរ៉េ​ខាង​ត្បូង Son Heung-min ឈរ​ជើង​ឲ្យ​ក្លឹប Tottenham Hotspur ទទួល​បាន ២៣១ ពិន្ទុ

ដូច​រៀបរាប់​យើង​ឃើញ​ថា ២០២៣ នេះ​គឺ​ជា​សម័យកាល​ទី ៩ នៃ​ការ​ឈ្នះ​ពាន​ឯកត្តជន Best Footballer in Asia សម្រាប់ Son Heung-min មួយ​ទៀត​សោត​ក៏​ជា​ការ​ឈ្នះ ៧ ឆ្នាំ​ជាប់ៗ​គ្នា។ ចន្លោះ ២ សម័យ​នៅ​ឆ្នាំ ២០១៣ គឺ​បាន​ទៅ​លើ​អតីត​អ្នកចាត់ការ​ជម្រើស​ជាតិ​កម្ពុជា​លោក Keisuke Honda និង ២០១៦ ​អតីត​កីឡាករ Leicester City គឺ Shinji Okazaki។

រំឭក​ឲ្យ​ដឹង​ថា នៅ​រយៈ​ពេល ១២ ខែ​ក្នុង​ឆ្នាំ ២០២៣ សម្រាប់​ Son គេ​នៅ​តែ​បន្ត​ជា​តួ​ឯក​ឲ្យ​ក្លឹប​មាន់​ខ្នាយ​មាស Spurs ជា​ពិសេស​ក្រោយ​ពេល Harry Kane ចាកចេញ។ នៅ​រដូវ​កាល​ថ្មី បុរស​វ័យ ៣១ ឆ្នាំ កំពុង​ឈរ​ឈ្មោះ​ជា Top Scorer លំដាប់​ទី ៣ នៅ Premier League ជាមួយ​ការ​រក​បាន ១២ គ្រាប់​និង Assist ៥ លើក។

បច្ចុប្បន្ន​នេះ​គេ​ក៏​កំពុង​ជាប់​ភារកិច្ច​ធំ នៅ​ជម្រើស​ជាតិ​ជួយ​កូរ៉េ​ខាង​ត្បូង​តតាំង​នៅ​ពាន AFC Asian Cup ក្នុង​ប្រទេស​កាតារ បន្ទាប់​តែ​ជុំ​ទី​មួយ​ទើប​យក​ឈ្នះ​បារ៉ែន ៣-១ ហើយ​ត្រៀម​ប៉ះ​គីឡូ​ប្រហាក់ប្រហែល​នោះ​មួយ​ផ្សេង​ទៀត​គឺ​ហ្សកដានី នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី ២០ មករា ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS៕

ប្រភព៖ បរទេស​​

  • របូត​មួយ​ទៀត​ហើយ! Ronaldo ត្រឹម​ឈរ​លេខ ៣ នៅ​បញ្ជី​អ្នក​ឈ្នះ​ពាន​កីឡាករ​ល្អ​ដាច់​គេ​ប្រចាំ​តំបន់​អាស៊ី