សម្រាប់រយៈពេល ១១ខែ ក្នុងឆ្នាំ ២០១៨នេះ គិតត្រឹមពានរង្វាន់ AFF Suzuki Cup ដែលកម្ពុជា បានធ្លាក់ចេញពីវគ្គជម្រុះពូលកាលពីថ្ងៃទី ២០ ខែ វិច្ឆិកាកន្លងទៅ បានបង្ហាញឱ្យឃើញថា ពួកគេបានឆ្លងកាត់ការប្រកួតទាំងមិត្តភាព និងផ្លូវការ ចំនូន ៩ប្រកួត ។
ក្នុងចំណោម ៩ប្រកួតនោះ កម្ពុជា ស្គាល់ជ័យជម្នះតែ ២លើកប៉ុណ្ណោះ ពោលគឺ ទល់នឹងជម្រើសជាតិឡាវ (ប្រកួតមិត្តភាព) ដឹកនាំដោយលោកគ្រូប្រាក់ សុវណ្ណារ៉ា និង ឈ្នះឡាវ ម្តងទៀតក្នុងពូល A នៅ Suzuki Cup ក្រោមការដឹកនាំរបស់ Keisuke Honda ។
ខាងក្រោមគឺជាស្ថិតិសរុបនៃការប្រកួតទាំង ៩លើក៖
-ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៨ ប្រកួតឈ្នះឡាវ ១ ទល់នឹង ០ (មិត្តភាព) ក្រៅទឹកដី
-ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ ប្រកួតចាញ់អាហ្វហ្គានីស្ថាន ១ ទល់នឹង ២ (វគ្គជម្រុះ AFC Asian Cup) ក្រៅទឹកដី
-ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ ប្រកួតចាញ់ម៉ាឡេស៊ី ១ ទល់នឹង ៣ (មិត្តភាព) ក្នុងទឹកដី
-ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨ ប្រកួតស្មើទីម័រខាងកើត ២-២ (មិត្តភាព) ក្នុងទឹកដី
-ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨ ប្រកួតចាញ់សិង្ហបុរី ១ ទល់នឹង ២ (មិត្តភាព) ក្នុងទឹកដី
-ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ប្រកួតចាញ់ម៉ាឡេស៊ី ០ ទល់នឹង ១ ( AFF Suzuki Cup ) ក្នុងទឹកដី
-ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ប្រកួតចាញ់មីយ៉ាន់ម៉ា ១ ទល់នឹង ៤ ( AFF Suzuki Cup ) ក្រៅទឹកដី
-ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ប្រកួតឈ្នះឡាវ ៣ ទល់នឹង ១ ( AFF Suzuki Cup ) ក្នុងទឹកដី
-ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ប្រកួតចាញ់វៀតណាម ០ ទល់នឹង ៣ ( AFF Suzuki Cup ) ក្រៅទឹកដី