ទំព័រហ្វេសប៊ុករបស់វៀតណាមមួយ បង្ហាញពីកំណែទម្រង់ថ្មីលើ PES អំពីក្រុមអាស៊ាននៅ Suzuki Cup

មានទំព័រហ្វេសប៊ុករបស់វៀតណាមមួយដែលជាអ្នកបង្កើតកំណែទម្រង់ថ្មីលើហ្គេមបាល់ទាត់ដ៏ល្បី PRO EVOLUTION SOCCER ដោយបានដាក់បញ្ចូលនូវសមាសភាពក្រុមនៃប្រទេសចូលរួមពានរង្វាន់ AFF Suzuki Cup 2018 មួយចំនួន រួមាន ថៃ វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន និងកម្ពុជា ជាដើម។

ការបង្ហាញនូវកំណែទម្រង់មួយនេះ ពោលគឺបន្ទាប់ពី PES បានបញ្ចេញនូវកំណែទម្រង់ផ្លូវការ ( Official Update ) អំពីក្រុមជម្រើសជាតិថៃ ចូលទៅក្នុងប្រភេទហ្គេម PES 2019 កាលពីថ្ងៃទី ២៤ ខែកញ្ញាកន្លងទៅ ។

https://www.facebook.com/PESINTHAI/videos/281801935691458/

ទស្សនាវីដេអូខាងក្រោមនេះ លោកអ្នកនឹងបានឃើញនូវឯកសណ្ឋាន ក៏ដូចជាមុខមាត់កីឡាករជាច្រើន ដែលមានទាំងកម្ពុជាផងដែរ ។

https://www.facebook.com/VPLPatchVN/videos/vb.184324725626155/270824907112619/?type=2&theater

សម្រាប់ការទាញយកសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ VPL Patch ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT