Ronaldo គ្មានឈ្មោះនៅក្នុងក្រុមល្អប្រចាំឆ្នាំរបស់ IFFHS បើទោះបីជាស៊ុតច្រើនជាងគេនៅឆ្នាំ 2023

Cristiano Ronaldo គ្មានឈ្មោះនៅក្នុងក្រុម​ឆ្នើម​ប្រចាំ​ឆ្នាំរបស់ IFFHS បើ​ទោះ​បី​ជា​វីរបុរស​ព័រទុយហ្គាល់​រូប​នេះ​បាន​បញ្ចប់​ក្នុង​នាម​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ 2023 ក៏ដោយ។ Ronaldo បាន​បញ្ចប់​ឆ្នាំនេះ​ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូល​ទី​បាន 54 គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន 59 លើក​សម្រាប់​ប្រទេស​ព័រទុយហ្គាល់ និង​ក្រុម Al-Nassr របស់​ Saudi Pro League។

ការខិតខំរបស់កីឡាករវ័យ 38 ឆ្នាំរូបនេះមិនគ្រប់គ្រាន់សម្រាប់ឲ្យគាត់ជាប់ឈ្មោះក្នុងក្រុម IFFHS (International Federation of Football History & Statistics) Team of the Year នោះទេ។IFFHS បានជ្រើសរើស Erling Haaland, Harry Kane និង Kylian Mbappe ជាខ្សែប្រយុទ្ធជួរមុខក្នុងក្រុមទាំង ១១ របស់ពួកគេ៕

  • Ronaldo គ្មានឈ្មោះនៅក្នុងក្រុមល្អប្រចាំឆ្នាំរបស់ IFFHS បើទោះបីជាស៊ុតច្រើនជាងគេនៅឆ្នាំ 2023