Arsenal បានយកឈ្នះ Bournemouth ដោយលទ្ធផល ២ទល់នឹង១ក្នុងការប្រកួត Premier League សប្ដាហ៍ទី១៣ ហើយនេះជាកំណត់ត្រាមិនចាញ់១៧ប្រកួតជាប់គ្នាក្រោមការដឹកនាំរបស់លោក Emery ។
គិតចាប់ពីចូលដឹកនាំក្រុមកាំភ្លើងធំមក លោក Emery ធ្វើបានយ៉ាងល្អ ដោយបំពេញចន្លោះខ្វះខាតច្រើនក្នុងក្រុមទាំងមូល។ យ៉ាងណាមិញ ១៧ប្រកួតមកនេះ ពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ។ ស្របពេលក្នុងតារាង Premier League វិញ បច្ចុប្បន្នក្រុមកាំភ្លើងធំកំពុងខិតមកជិតតំបន់ Top4 ហើយ ដោយចាញ់ពិន្ទុ Chelsea តែ១ពិន្ទុប៉ុណ្ណោះ។
លោក Emery អ្នកចាត់ការថ្មីរបស់ Arsenal ដែលទើបចូលដឹកនាំរដូវកាលនេះ បាននិយាយចំពោះរឿងខាងលើនេះថា៖ “យើងមិនចាញ់១៧ប្រកួតមែន ប៉ុន្តែមានប្រកួតមួយចំនួនយើងលេងបានត្រឹមស្មើប៉ុណ្ណោះ។ នោះហើយ ជាចំណុចដែលយើងត្រូវកែប្រែបន្ដទៀត មិនអាចសប្បាយចិត្តត្រឹមលទ្ធផលនេះទេ។ ខ្ញុំសប្បាយចិត្តជាមួយកីឡាកររបស់យើង ប៉ុន្តែសង្ឃឹមថាយើងនឹងកាន់តែធ្វើបានល្អជាងនេះទៅទៀត”៕ប្រភពDailyMail