Sevilla ​ឡើង​កំពូល​តារាង ​ក្រោយ​ឈ្នះ ​Valladolid ​យប់មិញ

ក្រុម Sevilla ​បាន​ឡើង​កំពូល​តារាង La Liga ​ហើយ ​បន្ទាប់​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Valladolid ​ក្នុង​លទ្ធផល ១-០ ​នា​ការ​ប្រកួត​យប់មិញ​នេះ។

១​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​ Andre Silva ​គឺ​គ្រាប់​គ្រាន់​ហើយ​សម្រាប់​ក្រុម Sevilla ​យក​៣​ពិន្ទុ​បន្ថែម​នា​ការ​ប្រកួត​សប្ដាហ៍​ទី​១៣ ​ដើម្បី​ហក់​ឡើង​កំពូល​តារាង​ជំនួស​កន្លែង​របស់ FC Barcelona ​។ ដោយ​បាន​៣​ពិន្ទុ​នេះ ​ពួកគេ​មាន​២៦​ពិន្ទុ ​លើស​ក្រុម Barcelona ​ដែល​មាន​ត្រឹម​២៥​ពិន្ទុ​ប៉ុណ្ណោះ ​ក្រោយ​ពី​ក្រុម​អ្នក​មាន​បុណ្យ​លេង​សប្ដាហ៍​ទី​១៣ បាន​ត្រឹម​ស្មើ Atletico Madrid ​១-១។

សូម​បញ្ជាក់​នៅ La Liga ​នា​រដូវ​កាល​នេះ ពិត​ជា​ដេញ​ពិន្ទុ​គ្នា​ស្វិតស្វាញ​មែនទែន ​ហើយ​ក្រុម​ខ្សោយ​មួយ​ចំនួន​ក៏​កំពុង​មាន​មុខ​នៅ​កំពូល​តា​រាង​ផង​ដែរ។ ជាក់​ស្ដែង Real Madrid ​ឯ​ណោះ ដែល​ជា​ក្រុម​ខ្លាំង​មួយ​នោះ ​ធ្វើ​មិន​បាន​ល្អ​ឡើយ ​ដោយ​ឈរ​នៅ​លេខ​៦​ក្នុង​តារាង ​ចាញ់​ក្រុម​កំពូល​តារាង Sevilla ​៦​ពិន្ទុ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT