De Gea ​នឹង​ក្លាយ​ជា​អ្នក​ចាំ​ទី​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត បើ​ផ្លាស់​ទៅ PSG ​

David de Gea ​នឹង​ក្លាយ​ជា​អ្នក​ចាំ​ទី​ទទួល​បាន​ប្រាក់​តម្លៃ ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​លោក​នេះ ប្រសិន​បើ​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប PSG ។Manchester United ​នៅ​មិន​ទាន់​មាន​កុងត្រា​ថ្មី​ណា​មួយ​កើត​ឡើង​ចំពោះ​អ្នក​ចាំ​ទី De Gea ​នៅ​ឡើយ​ទេ ​ស្រប​ពេល​កុងត្រា​ចាស់​នឹង​អស់​នៅ​ចុង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ហើយ។ មាន​ក្លឹប​ជា​ច្រើន​នា​កំពុង​តាម​ប្រមាញ់​កីឡាករ​អេស្ប៉ាញ​រូប​នេះ ហើយ PSG ​ឯ​ណោះ​បាន​ឱ្យ​តម្លៃ​ខ្ពស់​លើស​ពី​ការ​រំពឹង​ទុក​តែ​ម្ដង។

ក្រុម​អ្នក​មាន​បារាំង បាន​បោះ​កុងត្រា​ឱ្យ De Gea ​៤​ឆ្នាំ ​ហើយ​តម្លៃ​ពល​កម្ម​វិញ​គឺ​ដល់​៦០​លាន​ផោន។ នេះ​ជា​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​លោក​សម្រាប់​អ្នក​ចាំ​ទី​នា​ពេល​បច្ចុប្បន្ន​នេះ។ បើ​សិន​ជា​បិសាច​ក្រហម​មិន​អាច​រក្សា​អ្នក​ចាំ​ទី​កំពូល​របស់​ខ្លួន​ម្នាក់​នេះ​បាន​ទេ ​នោះ​វា​ជា​ការ​បាត់​បង់​ដ៏​ធំ​សម្រាប់​ក្រុម​របស់​លោក Jose Mourinho ​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT