Cristiano Ronaldo ចង់រកគ្រាប់បាល់ឱ្យបានក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ជាមួយក្រុម Liverpool នៅថ្ងៃសៅចុងសប្ដាហ៍នេះ។
Ronaldo បានជួយក្រុម Real Madrid ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៣ឆ្នាំជាប់គ្នាហើយ។ ដោយឡែកនៅឆ្នាំនេះ រូបគេរកគ្រាប់បាល់បានគ្រប់ប្រកួតតែម្ដង ក្នុងពានរង្វាន់ UEFA Champions League នេះ។ ហើយក៏បានជាប់ជា Top Scorer ប្រចាំពាននេះផងដែរ។
អតីតកីឡាករ Manchester United ខាងលើបាននិយាយចំពោះការប្រកួតផ្ដាច់ព្រ័ត្រថា៖ “យើងដឹងពីកម្រិតរបស់ Liverpool ។ ពួកគេអាចឡើងដល់វគ្គនេះ មិនមែនធម្មតាទេ។ ខ្សែប្រយុទ្ធទាំងបីរបស់ Liverpool ធ្វើឱ្យខ្ញុំនឹងដល់ Real Madrid កាលពីប៉ុន្មានឆ្នាំមុន… ខ្ញុំចង់រកគ្រាប់បាល់ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនេះ ប៉ុន្តែរឿងសំខាន់មួយទៀត គឺយើងចង់ឈ្នះពានរង្វាន់ធំ៣ឆ្នាំជាប់គ្នា”។
Real Madrid ប្រសិនបើអាចឈ្នះពានរង្វាន់ខាងលើម្ដងទៀត នោះមានន័យថាពួកគេឈ្នះ៣ឆ្នាំជាប់គ្នាហើយ។ ដែលនេះជាកំណត់ត្រាមិនធ្លាប់មាននៅលើលោកនេះ៕ប្រភព៖ MARCA