Atletico Madrid រារាំងការបន្តខ្ចីជើងកីឡាករ Joao Felix ពី Barcelona ជាលើកទីពីរ

Barcelona អាចនឹងមានការខកចិត្តក្នុងការព្យាយាមនាំយក Joao Felix មកក្លឹបវិញក្នុងលក្ខខណ្ឌខ្ចីជើងជាលេីកទីពីរក្នុងរដូវកាល 2024/25។Atletico Madrid បានបញ្ជាក់ពីការសម្រេចចិត្តរបស់ពួកគេក្នុងការបន្តកិច្ចសន្យារបស់ Felix ជាជាងការផ្ទេរមួយនេះ ខណៈដែលពួកគេនៅតែបើកចំហចំពោះការលេងរយៈពេលវែងរបស់គាត់នៅទីក្រុង Madrid។

របាយការណ៍ពី Diario Sport បានអះអាងថា Barcelona នឹងធ្វើការផ្តល់ជូនដំបូងដើម្បីនាំយក Felix ត្រឡប់មកវិញក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅក្រោយ ជាមួយនឹងលក្ខខណ្ឌទិញដែលអាចធ្វើបានរួមបញ្ចូលសម្រាប់ឆ្នាំ 2025។ទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជា Barcelona ត្រូវការដំណោះស្រាយហិរញ្ញវត្ថុដែលអាចបត់បែនបានចំពោះស្ថានភាពនេះក៏ដោយ ក៏ការអាប់ដេតចុងក្រោយបំផុតពី Relevo អះអាងថា Atletico នឹងបដិសេធការខ្ចីជេីងបន្តណាមួយ។

Atletico អាចនឹងបើកចំហរក្នុងការខ្ចីជើង ជាមួយនឹងតម្លៃខ្ចី 15 លានអឺរ៉ូ និងជម្រើសទិញជាចាំបាច់ ប៉ុន្តែពួកគេនឹងមិនទទួលយកការបន្តខ្ចីជេីងបន្ថែមណាមួយពី Barcelona ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT