Virgil van Dijk លេច​មុខ​សួរ​អាជ្ញាកណ្តាល Chris Kavanagh ថា​តើ​គាត់​មានស្រវឹ.ងស្រា ឬអត់?

Virgil van Dijk បានប្រតិកម្មយ៉ាងភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាល Chris Kavanagh អំឡុងពេល Liverpool ស្មើ 1-1 ជាមួយ Arsenal។ជាមួយនឹងការប្រកួតយ៉ាងស្វិតស្វាញក្នុងលទ្ធផល 1-1 ក្នុងតង់ទីពីរខ្សែការពារសញ្ជាតិហូឡង់បានត្អូញត្អែរអំពីការផ្តល់បាល់ Free-kick ពី Kavanagh ទៅ Arsenal។

Van Dijk ត្រូវ​បាន​គេ​វិនិច្ឆ័យ​ថា​មាន​កំហុស ទៅ​លើ​ក្រុមកាំភ្លើង​ធំ ហេីយខ្សែ​ការពារ​បាន​សួរ​ទៅ​មន្ត្រី​ថា​តើ​គាត់​មានស្រវឹ.ងស្រា ​ឬ​អត់។ទោះ​បី​ជា​មាន​ប្រតិកម្ម​ចំអក​ក៏ Van Dijk មិន​ត្រូវ​បាន​កាត​លឿង​សម្រាប់​ការ​មិន​ពេញចិត្ត​ដោយ Kavanagh ហើយ​ប្រតិកម្ម​របស់​គាត់​ហាក់​ដូច​ជា​ត្រូវ​បាន​គេ​មិន​អើពើ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT