Erik ten Hag ពន្យល់មូលហេតុដែលបណ្តាលឲ្យ Man Utd ចាញ់ West Ham

គ្រាប់បាល់ចុងម៉ោងរបស់ Jarrod Bowen និង Mohammed Kudus បានធ្វេីឲ្យ West Ham យកឈ្នះ Man Utd ដោយលទ្ធផល 2-0 និងមើលឃើញក្រុម West Ham លោតផ្លោះមកលេី United ក្នុងតារាង Premier League។បន្ទាប់ពីការប្រកួត Ten Hag បានទទូចថា ជាទូទៅគាត់ពេញចិត្តនឹងការលេង ហើយបានស្តីបន្ទោសចំពោះការផ្តោតអារម្មណ៍យឺតយ៉ាវចំពោះការធ្លាក់ចុះនៃក្រុមរបស់គាត់។ គាត់បានប្រាប់ TNT Sports ថា៖

“ខ្ញុំគិតថាយើងមានទម្រង់លេងដ៏រឹងមាំ។ ខ្ញុំគិតថាយើងគ្រប់គ្រងការប្រកួត។

យើងមិនបានបណ្តោយឲ្យឱកាសឱ្យទៅឆ្ងាយនោះទេ ប៉ុន្តែយើងត្រូវតែរកគ្រាប់បាល់។ យើងមានឱកាស ហើយយើងមិនបានធ្វេីវាទេ បន្ទាប់មកមួយសន្ទុះនៃការផ្លាស់ប្តូរ យើងបានរបូតគ្រាប់បាល់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT