ប្រធាន La Liga ភ្នា.ល់ដាក់អាហារពេលល្ងាច ១០០ ពេលថា European Super League នឹងបរាជ័យទោះបីជាមានសេចក្តីសម្រេចរបស់តុលាការក៏ដោយ

ប្រធាន La Liga លោក Javier Tebas បានបង្ហាញពីទំនុកចិត្តរបស់គាត់ថា European Super League នៅតែមិនអាចសម្រេចបាន បើទោះបីជាមានគម្រោងថ្មីក្នុងការស្តារវាឡើងវិញក៏ដោយ។តុលាការយុត្តិធម៌អ៊ឺរ៉ុបបានសម្រេចកាលពីដើមសប្តាហ៍នេះថា ការប៉ុនប៉ងរបស់ UEFA និង FIFA ក្នុងការរារាំងក្លឹបមិនឱ្យចូលរួមក្នុងការប្រកួតផ្តាច់មុខគឺខុសច្បាប់ ហើយទោះបីជានេះមិនមានន័យថា Super League នឹងទទួលបានការយល់ព្រមក៏ដោយ ក៏សំណើថ្មីត្រូវបានដាក់ចេញដោយអ្នករៀបចំ A22 ដើម្បីទទួលបានសន្ទុះ ហើយរុញវាឲ្យដំណេីរការទៅមុខ។

Barcelona និង Real Madrid គឺជាក្លឹបដែលនៅតែគាំទ្រ Super League ប៉ុន្តែប្រធាន La Liga លោក Tebas បាននិយាយតបវិញចំពោះផែនការទាំងនេះ ជាពិសេសផ្តោតលើការសន្យាសម្រាប់ការប្រកួតទាំងអស់ត្រូវបានចាក់ផ្សាយដោយឥតគិតថ្លៃ។ គាត់បានប្រាប់អ្នកយកព័ត៌មានថា៖

“…វានឹងមិនមាន Super League ក្នុងរយៈពេលខ្លី មធ្យម ឬរយៈពេលវែងនោះទេ។តាមច្បាប់ វាមិនអាចទៅរួចនោះទេ។ វាមិនស្ថិតស្ថេរខាងសេដ្ឋកិច្ច បាល់ទាត់សេរីមិនអាចទៅរួច វានឹងបរាជ័យផ្នែកសេដ្ឋកិច្ច។ អ្នកមិនអាចបោកប្រាស់មនុស្សដោយនិយាយថាបាល់ទាត់នឹងឥតគិតថ្លៃទេ។ ខ្ញុំភ្នាល់ដាក់អាហារពេលល្ងាច១០០ពេលថានឹងមិនឃើញ​វា​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខនេះទេ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT