ក្រុមអ្នកគាំទ្រ River Plate ច្រើននាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយពីពួកគេបានវាយប្រហារក្បួនរថយន្ដរបស់ក្រុម Boca Juniors កាលពីយប់មិញនេះ។ការវាយប្រហារនោះដែរ បានធ្វើឱ្យកីឡាកររបស់ក្រុម Boca Juniors រងរបួសនិងខ្ទេចឡានក្រុងដែលដឹកពួកគេទៅទីលានប្រកួតនោះផងដែរ។



ដោយសារតែមានភាពរញ៉ែរញ៉ៃពេក ខាងអ្នករៀបចំការប្រកួត Copa Libertadores បានសម្រេចផ្អាកការប្រកួតនោះសិន ដោយលើកពីយប់មិញ មកប្រកួតគ្នានៅយប់នេះម៉ោង៣រំលងអាធ្រាត្រវិញ។ នេះជាការប្រកួតធំបំផុតក្នុងប្រវត្តិសាស្ត្រនៅអាហ្សង់ទីន ដោយអ្នកគាំទ្រក្រុមទាំងសងខាង ពិតជាបង្ហាញភាពខ្លាំងរបស់ខ្លួនមែនទែន។
តួយ៉ាងនៅយប់មិញ មានអ្នកគាំទ្រ៧ម៉ឺននាក់បានអង្គុយចាំទស្សនាការប្រកួត ខណៈដែលរាប់ម៉ឺននាក់ទៀតនៅក្រៅទីលាន។ សន្ទុះការគាំទ្រខ្លាំងក្លាពេក និងការប្រកួតបានពន្យាពេលច្រើនដងហើយនោះ ក៏បានសម្រេចលើកការប្រកួតមកប្រកួតនៅយប់នេះវិញ។សូមបញ្ជាក់ថាការប្រកួតនៅយប់នេះគឺជាការប្រកួតផ្ដាច់ព្រ័ត្ររវាងក្រុមទាំងពីរ។ ដោយកាលពីជើងទី១កន្លងទៅ ពួកគេលេងបានត្រឹមស្មើគ្នា ២-២ ប៉ុណ្ណោះ៕
ប្រភព៖ DailyMail
អត្ថបទទាក់ទង
ចំណងស្នេហ៍ ៧ ឆ្នាំ ហាក់ប្រេះស្រាំកៀកដល់ផ្លូវបំបែក បើចែកផ្លូវ តើ Georgina នឹងបានប្រាក់ប៉ុន្មានពី Ro...
Xavi ជឿជាក់ថា Lewandowski នឹងរកឃើញទម្រង់រកគ្រាប់បាល់របស់ Barcelona ឡើងវិញ
ប្រធានក្លឹប Atletico Madrid ចង់ឃើញ Messi និង Ronaldo ត្រលប់មក LaLiga វិញ
"ពួកគេជាក្រុមដ៏អស្ចារ្យ…ប៉ុន្តែយើងអាចយកឈ្នះពួកគេ" – Ten Hag មុនប៉ះ Man City វគ្គផ្តាច់ព្រ័ត្រ FA Cup