ប្រធានក្លឹប Barcelona បកស្រាយអំពីផែនការខ្ចីជើង Messi លេងមួយប្រកួត

Messi បានបញ្ចប់ទំនាក់ទំនងជិតពីរទសវត្សរ៍ជាមួយ Barca ក្នុងឆ្នាំ 2021។ ក្លឹបត្រូវបានបង្ខំឱ្យដោះលែងគាត់ ដោយសារពួកគេមិនអាចចុះបញ្ជីកិច្ចសន្យាថ្មីរបស់គាត់ស្របតាមបទប្បញ្ញត្តិហិរញ្ញវត្ថុដ៏តឹងរឹងរបស់ La Liga។បន្ទាប់ពីរដូវកាលមិនសប្បាយចិត្តចំនួនពីរនៅក្នុងប្រទេសបារាំងជាមួយ Paris Saint-Germain តារាឆ្នេីម Messi ត្រូវបានគេប្រាប់ឱ្យត្រលប់ទៅ Barcelona ប៉ុន្តែគាត់បានជ្រើសរើសទៅចូលរួមជាមួយក្រុម Inter Miami របស់ MLS។របាយការណ៍ថ្មីៗបានបង្ហាញថា Barcelona កំពុងសម្លឹងមើលការនាំយក Messi មកវិញក្នុងលក្ខខណ្ឌខ្ចីជើងលេងមួយប្រកួតដើម្បីផ្តល់ឱ្យគាត់នូវការលាដ៏សមរម្យជាងនេះ ប៉ុន្តែ Laporta បានសារភាពថាគាត់មិនប្រាកដថាតើវាស្របនឹងច្បាប់របស់ FIFA ឬយ៉ាងណានោះទេ។

Laporta បាននិយាយថា៖

“នឹងមានពេលនិយាយអំពីការត្រលប់មកវិញរបស់ Messi។ មានរបាយការណ៍គ្រប់ប្រភេទ ប៉ុន្តែខ្ញុំមិនគិតថាវាត្រូវបានអនុញ្ញាតដោយ FIFA នោះទេ។យើងបើកចំហរដើម្បីធ្វើវានៅពេលដែល Messi និងគ្រួសាររបស់គាត់ចង់ធ្វើវា។ Messi គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយដឹងហេីយថាយើងគោរព និងកោតសរសើរគាត់ខ្លាំងប៉ុណ្ណា ពិតណាស់គាត់សមនឹងទទួលបានការលាដ៏ត្រឹមត្រូវនៅ Barcelona។

ខ្ញុំមិនដឹងថាគាត់នឹងត្រលប់ទៅ Spotify Camp Nou នៅចុងឆ្នាំ 2024 ឬនៅពេលដែលកីឡដ្ឋានត្រូវបានសាងសង់ពេញលេញរួចរាល់នៅខែកក្កដា ឆ្នាំ 2026 នោះទេ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT