គ្រូ Real Madrid ៖ ​ក្រុម​យើង​កំពុង​មាន​បញ្ហា​ប្រព័ន្ធ​ការពារ​មែនទែន​ហើយ

ក្រុម Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើ Eibar ​ក្នុង​លទ្ធផល ៣-០ ​នា​ការ​ប្រកួត​ក្របខណ្ឌ La Liga ​កាល​ពី​យប់មិញ​នេះ។បរាជ័យ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​លោក Solari ​អ្នក​ចាត់ការក្រុម​អធិរាជ​ស​មើល​ឃើញ​ថា​ក្រុម​របស់​ខ្លួន​មាន​បញ្ហា​ខ្លាំង​មែនទែន​នៅ​តំបន់​ការពារ។ ​ដែល​ធ្វើ​ឱ្យ​ក្រុម​របូត​គ្រាប់​បាល់​ច្រើន​មែនទែន​នា​រដូវ​កាល​នេះ។ លទ្ធផល​នេះ​ដែរ ​អ្នក​ចាត់ការ​រូប​នេះ ​ព្រម​ទទួល​និង​ចាត់​ទុក​ថា​នេះ​ជា​ទំនួល​ខុស​ត្រូវ​របស់​លោក​ផ្ទាល់​តែ​ម្ដង។

“នេះ​ជា​លទ្ធផល​ដែល​យើង​មិន​រំពឹង​ថា​អីចឹង​នោះ​ទេ។ គ្រប់​ប្រកួត​យើង​តែងតែ​ចង់​ឈ្នះ​ជា​និច្ច ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​បែរ​ជា​មិន​ល្អ​ទៅ​វិញ។ យើង​ឃើញ​ថា​ក្រុម​របស់​យើង ពិត​ជា​លេង​មិន​យល់​ចិត្ត​គ្នា​សោះ​នៅ​តំបន់​ការពារ។ នេះ​ជា​រឿង​ដែល​យើង​ត្រូវ​ដោះស្រាយ ​និង​ស្វែងរក​លទ្ធផល​ល្អ​មក​វិញ”។ សម្ដី​របស់​លោក Solari ។

ក្រុម Real Madrid ​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៦​ក្នុង​តារាង La Liga ​ដោយ​នៅ​ពី​ក្រោម​ក្រុម​កំពូល​តារាង Barcelona ​៥​ពិន្ទុ។ ដោយ​គិត​ត្រឹម​១៣​ប្រកួត​កន្លង​មក​នេះ ​ពួកគេ​របូត​គ្រាប់​បាល់​ដល់​ទៅ​១៩​គ្រាប់​ទៅ​ហើយ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT