វិបត្តិហិរញ្ញវត្ថុនៅតែបន្ត Barca នឹងស្តាប់សំណើផ្តល់ជូនសម្រាប់កីឡាករទាំងអស់ក្នុងខែមករា

Barcelona នៅតែមិនទាន់បានប្រាក់ចំនួន 40 លានអឺរ៉ូពីមូលនិធិវិនិយោគរបស់អាល្លឺម៉ង់ Libero ដែលពួកគេបានលក់ភាគរយនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេទៅអោយ។ វាត្រូវបានទទួលយកថា Libero នឹងមិនបង់ប្រាក់ចំនួន 40 លានអឺរ៉ូនោះទេ ហើយអស់រយៈពេលជាច្រើនសប្តាហ៍ Barcelona បានកំពុងស្វែងរកអ្នកទិញជំនួស។Relevo និយាយថាពួកគេនឹងស្តាប់សំណេីផ្តល់ជូនសម្រាប់កីឡាករទាំងអស់របស់ពួកគេក្នុងខែមករានេះ។របាយការណ៍នេះបានលើកឡើងពី Robert Lewandowski (សំណើមកពីប្រទេសអារ៉ាប៊ីសាអូឌីត) Jules Kounde និង Andreas Christensen ជាជម្រើសដ៏មានសក្តានុពលក្នុងការលក់ ដែលបានទាក់ទាញចំណាប់អារម្មណ៍កាលពីមុនមក ហើយប្រហែលជាអាចទទួលបានថ្លៃសេវាដែលអាចទទួលយកបាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT