និស្ស័យ​ដូច​គេ​រៀប PSG ជួប​លាភ​ប៉ះ​ក្លឹប​មិន​សូវ​ធ្ងន់ រី​ឯ Barcelona ធ្លាក់​ផុង​នៅ​វគ្គ ១៦ ក្រុម UCL

បន្ទាប់​ឆ្លង​កាត់​វគ្គ​ជម្រុះ​ក្នុង​ពូល​ ៦ ប្រកួត​កន្លង​មក ទី​បំផុត​យើង​ក៏​សម្រេច​ឆ្លង​មក​ដល់​វគ្គ ១៦ ក្រុម​ចុងក្រោយ ហើយ​ប្រកាស​លទ្ធផល​ចាប់ឆ្នោត​ផ្គូផ្គង​ក្លឹប​ត្រូវ​ប៉ះ​គ្នា នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។ ដូច​សព្វមួយដង​ច្បាប់​នៃ​ការ​ចាប់ឆ្នោត គឺ​បែងចែក​ក្លឹប​ទាំង ១៦ ទៅ​កាន់ Pot ពីរ​ផ្សេង​គ្នា ដោយ​ Pot ទី​មួយ​តំណាង​ក្លឹប​ឈរ​ចំណាត់ថ្នាក់​កំពូល និង Pot ទី​ពីរ ​ជា​ក្លឹប​ឈរ​លេខ​រៀង​ទី ២ ក្នុង​ពូល។

UEFA នឹង​មិន​អនុញ្ញាត​ឲ្យ​ក្លឹប​ចេញ​ពី​ពូល​តែ​មួយ ចេញ​ពី​ប្រទេស​តែ​មួយ អាច​ផ្គូផ្គង​ប៉ះ​គ្នា​ឡើយ ជា​ឧទាហរណ៍​យ៉ាង​ខ្លី Manchester City នឹង​មិន​អាច​ប៉ះ RB Leipzig ហើយ​ក៏​កាន់​តែ​មិន​អាច​ប៉ះ Arsenal។ យ៉ាង​ណា​ច្បាប់​នេះ នឹង​ត្រូវ​ដក​ចោល​ចាប់​ពី​វគ្គ ៨ ក្រុម ឬ ១/៤ ផ្តាច់ព្រ័ត្រ។ ជា​លទ្ធផល​ការ​ចាប់ឆ្នោត​វគ្គ ១៦ ក្រុម​មាន​ដូច​ត​ទៅ​នេះ៖

FC Porto VS Arsenal

Napoli Vs Barcelona

PSG Vs Real Sociedad

Inter Milan Vs AT Madrid

PSV Vs Dortmund

Lazio Vs Bayern Munich

Copenhagen Vs Man City

RB Leipzig Vs Real Madrid

គួរ​ឲ្យ​ដឹង​ថា ​កាលបរិច្ឆេទ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី ១៣/១៤ និង ២០/២១ ​កុម្ភៈ សម្រាប់​ជើង​ទី ១ ហើយ ៥/៦ និង ១២/១៣ មិនា សម្រាប់​ជើង​ទី ២។ គ្រប់​គូ​ពិសេស​ទាំង​អស់​ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS ផង​ដែរ៕

ប្រភព៖ UEFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT