Andre Onana បញ្ជាក់ពីមូលហេតុដែលគាត់ជឿជាក់ថាគាត់ជោគជ័យនៅ Man Utd

Andre Onana បានសារភាពថាគាត់មានការខកចិត្តចំពោះការចាប់ផ្តើមរបស់គាត់នៅ Manchester United ប៉ុន្តែបានទទូចថាគាត់នឹងល្អឡេីងវិញជាមួយក្លឹបថ្មីរបស់គាត់។កីឡាករអន្តរជាតិកាមេរូនបានជំនួសតំណែងដៃទីមួយ David de Gea បន្ទាប់ពីការផ្ទេរនៅរដូវក្តៅរបស់គាត់ពី Inter។ Ten Hag និង Onana ធ្លាប់ធ្វើការជាមួយគ្នានៅ Ajax។

ទោះជាយ៉ាងណាក៏ដោយ ពេលវេលារបស់ Onana នៅ Old Trafford ត្រូវបានគ្របដណ្ដប់យ៉ាងទូលំទូលាយដោយការរិះគន់ ដែលបានរួមចំណែកដល់ការចាប់ផ្តើមមិនល្អរបស់ Man Utd ដល់រដូវកាល 2023/24។ថ្លែងមុនពេលធ្វើដំណើរទៅកាន់ Liverpool អ្នកចាំទី Onana បានប្រាប់ Sky Sports ថា៖

“ប្រសិនបើខ្ញុំត្រូវនិយាយអំពីរដូវកាលរបស់ខ្ញុំមកទល់ពេលនេះសម្រាប់ Manchester United ខ្ញុំមិនសប្បាយចិត្តទេ ព្រោះខ្ញុំដឹងថាខ្ញុំអាចធ្វើបានល្អជាងនេះច្រើន ខ្ញុំបានធ្វើវាហើយខ្ញុំដឹង។ ខ្ញុំនឹងធ្វើវាឱ្យប្រសើរជាងអ្វីដែលកំពុងកើតឡើងនៅពេលនេះ។ប៉ុន្តែស្តាប់ណា អ្នកចង់ប្រាប់ខ្ញុំថាក្នុងរយៈពេលប្រាំមួយខែ អ្នកចាំទីល្អបំផុតនៅ Champions League រដូវកាលមុនអាចក្លាយជាអ្នកចាំទីដ៏អាក្រក់បំផុតក្នុងពិភពលោក?

អ្វីគ្រប់យ៉ាងគឺបណ្តោះអាសន្ន។ ខ្ញុំដឹងថាវានឹងមិនអីទេ។ ប្រសិនបើមិនមែនថ្ងៃនេះទេ វានឹងជាថ្ងៃស្អែក បើមិនថ្ងៃស្អែក ថ្ងៃខានស្អែក”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT