Erik ten Hag បង្ហាញពីការសន្ទនាជាមួយ Man Utd អំពីអនាគតរបស់គាត់

ទោះបីជាបានយកឈ្នះ Chelsea ក្នុងទម្រង់លេងដ៏លេចធ្លោនាពេលថ្មីៗនេះ និង Ten Hag ដណ្តើមបានពានរង្វាន់អ្នកគ្រប់គ្រងប្រចាំខែវិច្ឆិកានៃក្របខ័ណ្ឌ Premier League ក៏ដោយក៏ United បានបន្តជួបប្រទះការខកចិត្តជាមួយនឹងការបរាជ័យក្នុងផ្ទះជាប់ៗគ្នាទៅក្រុម Bournemouth និង Bayern Munich។ក្រោយមកទៀតគឺជាក្រុមបាតតារាងក្នុងពូលនៃ Champions League ដែលមានទម្រង់លេងដ៏ច្របូកច្របល់ និងបានធ្លាក់ចេញពីពានរង្វាន់អឺរ៉ុបទាំងស្រុង។

Ten Hag បាននិយាយនៅពេលគាត់និងក្រុមរបស់គាត់ត្រៀមជួបក្រុមកំពូលតារាង Liverpool នៅ Anfield ថា៖

“ខ្ញុំមានអារម្មណ៍ថា មានទំនុកចិត្តពីក្លឹប ហើយពួកគេប្រាប់វាមកខ្ញុំ។ខ្ញុំកំពុងផ្តោតលើដំណើរការ ដើម្បីធ្វើឱ្យក្រុមនេះលេងកាន់តែប្រសើរឡើង លើការធ្វើឱ្យកីឡាករកាន់តែប្រសើរ នោះជាកង្វល់របស់ខ្ញុំ។ វាជាអ្វីដែលខ្ញុំកំពុងធ្វើ។ ខ្ញុំកំពុងផ្តោតលើក្រុម”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT