Graham Potter ត្រៀម​ខ្លួន​វិល​មក​ដឹកនាំក្រុមវិញ ចំ​ពេល​មាន​ទំនាក់ទំនង​ការងារ​ជាមួយ Man Utd

Graham Potter ត្រៀមខ្លួនជាស្រេចដើម្បីត្រលប់ទៅដឹកនាំវិញ ត្រឹមតែរយៈពេលប្រាំបីខែបន្ទាប់ពីបាត់បង់ការងារជាគ្រូបង្វឹក Chelsea ខណៈមានរបាយការណ៍ភ្ជាប់គាត់ជាមួយនឹងការដឹកនាំ Manchester United។Potter បានច្រានចោលឱកាសក្នុងការចូលកាន់តំណែងនៅ Lyon និង Leicester ចាប់តាំងពីចាកចេញពី Chelsea ដោយមានទំនាក់ទំនងទៅកាន់ក្រុម Stoke City យ៉ាងទូលំទូលាយ ប៉ុន្តែឥឡូវនេះបានត្រៀមខ្លួនរួចរាល់ហើយដើម្បីត្រលប់ទៅដឹកនាំនៅឆ្នាំ 2024។របាយការណ៍បានលើកឡើងថា Potter កំពុងដំណើរការដើម្បីចូលកាន់ដំណែងជំនួសលោក Erik ten Hag នៅ Manchester United ស្របពេលដែលបិសាចក្រហមកំពុងជួបវិបត្តិបន្ទាប់ពីចាប់ផ្តើមរដូវកាលដ៏អាក្រក់៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT