០២ឆ្នាំមុន ច្រឹង ពលរដ្ឋ ទាត់ពីចម្ងាយចូលទីវៀតណាមស្អាតអស្ចារ្យ ចុះឆ្នាំនេះនរណាអាចធ្វើបាន ?

កម្ពុជា នឹងត្រូវប្រកួតបិទពូល A ទល់នឹង​​ វៀតណាម នៅម៉ោង ៧ និង ៣០នាទីយប់ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ ក្នុងពានរង្វាន់ AFF Suzuki Cup នៅកីឡដ្ឋាន My Dinh ដែលប្រកួតនេះត្រឹមបង្រ្គប់កិច្ចប៉ុណ្ណោះសម្រាប់កម្ពុជា តែវៀតណាមត្រូវការឈ្នះដើម្បីឈរកំពូលតារាង ។

ងាយកទៅរំលឹក កាលពី ២ឆ្នាំមុន កម្ពុជា ប្រកួតចាញ់ វៀតណាម ១ ទល់នឹង ២ ដោយកាលនោះអ្នករកគ្រាប់បាល់ឱ្យកម្ពុជា គឺ ខ្សែបម្រើ ច្រឹង ពលរដ្ឋ ដែលទាត់ចេញពីចំងាយ ទម្លុះសំណាញ់ទីវៀតណាមស្អាតអស្ចារ្យ ហើយថែមទាំងជាប់ជាគ្រាប់បាល់ល្អដាច់គេប្រចាំពានរង្វាន់ AFF Suzuki Cup 2016 ផងដែរ ។

យ៉ាងណាមិញ ឆ្នាំនេះ ពលរដ្ឋ ពុំមានឱកាសបង្ហាញខ្លួនទៀតឡើយ ដោយរូបគេញាំញីនឹងរបួស ហើយទើបតែជាសះស្បើយឡើងវិញក្នុងមួយរយៈកន្លងផុតទៅនេះប៉ុណ្ណោះ តែរូបគេ នឹងត្រូវចូលរួមជាមួយក្លិបយក្សថៃ Buriram United ចាប់ពីរដូវកាល ២០១៩តទៅ ក្នុងលក្ខខ័ណ្ឌខ្ចីជើង ២រដូវកាល ៕

តោះទស្សនា វីដេអូហាយឡាយឡើងវិញ៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT