តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុម ឥន្រ្ទីយ៍ខ្មៅពោធិ៍សាត់។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
ឥន្រ្ទីយ៍ខ្មៅពោធិ៍សាត់ ជាក្រុមស្ថិតនៅខេត្តពោធិ៍សាត់ ចាប់ផ្តើមបង្កើតឡើងបាន ២ ឆ្នាំ ហើយត្រូវបានតំណាងក្រុមលោក ឈិន វ៉ុន បានលើកឡើង៖
ចង់ឲ្យបងប្អូនជំនាន់ក្រោយ ខិតខំលេងកីឡា ដើម្បីសុខភាព លេងកីឡាក៏ដើម្បីជៀសផុតពីគ្រឿងញៀន ហើយចំពោះឆន្ទៈនៃក្រុមទាំងមូលទៅថ្ងៃអនាគត គឺចង់ឲ្យក្លាយជាក្រុមពាក់កណ្តាលអាជីព មានគ្រូបង្វឹកមកបន្ថែមការដុសខាត់ឲ្យសមាជិករីកចម្រើនរួមគ្នា។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ខ្ញុំបាទតំណាងក្រុមឥន្ទ្រីយ៍ខ្មៅ សូមថ្លែងអំណរអរគុណដល់ 2MBET ដែលបានជួយឧបត្ថម្ភ ដល់ក្រុមរបស់ខ្ញុំ ជូនពរអោយក្រុមហ៊ុនទទួលទានមានបាន រីកចម្រើនខ្លាំងឡើង៕