គ្រូបង្វឹកកម្ពុជា Félix ទទួលស្គាល់ថាវៀតណាមខ្លាំង តែក្រុមរបស់ខ្លួនបានត្រៀមលក្ខណៈរួចរាល់ហើយ

ឆ្លើយតបទៅនឹងក្រុមអ្នកសារព័ត៌មានក្នុងកម្មវិធីសន្និសីតសារព័ត៌មាន នៅឯទីក្រុងហាណូយ មុនក្រុមជម្រើសជាតិកម្ពុជា​ ប្រកួតទល់នឹងវៀតណាម គ្រូបង្វឹកខាងក្រុមភ្ញៀវ លោក

បានអះអាងថា ក្រុមរបស់ខ្លួនបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីការប្រកួតនៅថ្ងៃស្អែកនេះ បើទោះបីជាកម្ពុជាអស់សង្ឃឹមឡើងទៅវគ្គបន្តក្តី ។

លោក Félix ” ពិតជារំភើបដែលត្រូវលេងជាមួយនឹងក្រុមខ្លាំងដូចវៀតណាម ដូចនេះសង្ឃឹមខ្ពស់ថាយើងនឹងយកមេរៀនពីប្រកួតមុន ហើយធ្វើឱ្យបានល្អក្នុងប្រកួតចុងក្រោយនេះ ” ។

លោកក៏បានបញ្ជាក់ថាទៅនឹងសំណួររបស់អ្នកព័ត៌មានដែលសួរថា​ តើ អវត្តមានរបស់ Honda នឹងផ្តល់សម្ពាធដល់ក្រុមទេ ? លោក Félix ” ដូចដែលខ្ញុំបាននិយាយយូរមកហើយថា វត្តមានរបស់លោក Honda គឺមានផលប្រយោជន៍ច្រើនដល់ក្រុមកម្ពុជា ចាប់តាំងពីថ្ងៃដំបូង។ ប្រកួតបន្ទាប់ដែលគ្មានវត្តមានគាត់ ពិតជាប៉ះពាល់ តែយ៉ាងណាក្តី លោក Honda គាត់បានរៀបចំរួចរាល់ហើយនៅប្រព័ន្ធនៃការលេងទល់នឹងវៀតណាម ” ។

 

គួរបញ្ជាក់ថា កម្ពុជា និងវៀតណាម ធ្លាប់ជួបគ្នាក្នុងវគ្គជម្រុះពូលនេះម្តងរួចមកហើយកាលពី ២ឆ្នាំមុន ពោលគឺកាលនោះ កម្ពុជា បរាជ័យ ១ ទល់នឹង ២ ប៉ុន្តែស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកផ្សេងគ្នា ទាំងខាងកម្ពុជា និងវៀតណាម ។

នៅថ្ងៃស្អែក ក្រុមទាំងពីរនឹងត្រូវជួបគ្នាម្តងទៀត វេលាម៉ោង ៧:៣០នាទីយប់ នៅកីឡដ្ឋាន My Dinh ប្រទេសវៀតណាម ដែលជាប្រកួតបញ្ចប់ក្នុងពូល A ខណៈ មីយ៉ាន់ម៉ា ក៏នឹងត្រូវប្រកួតទល់នឹងម៉ាឡេស៊ីផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT