Messi ត្រូវបានរំខានដោយការអត្ថាធិប្បាយរបស់ Lewandowski បន្ទាប់ពីឈ្នះពានរង្វាន់ The Best FIFA Award

វីរបុរសក្លឹប Barcelona កីឡាករ Lionel Messi បានសារភាពថាគាត់មានជម្លោះជាមួយខ្សែប្រយុទ្ធបច្ចុប្បន្ន Robert Lewandowski របស់ក្លឹប Barcelona អំឡុងពេលសម្ភាសន៍ជាមួយ ESPN។Messi ត្រូវបានគេមើលឃើញថាមិនអេីពេីជាមួយ Lewandowski នៅពេលដែលអាហ្សង់ទីន និងប៉ូឡូញជួបគ្នានៅកាតាឆ្នាំ ២០២២។

នៅក្នុងការជជែកផ្ទាល់របស់គាត់ជាមួយ ESPN កីឡាករ Messi បានសារភាពថាគាត់ត្រូវបាន រំខានដោយសេចក្តីថ្លែងការណ៍របស់ Lewandowski បន្ទាប់ពីឈ្នះពានរង្វាន់ The Best។

Messi បានសម្តែងការគោរពចំពោះ Lewandowski នៅពេលដណ្តើមបាន Ballon d’Or ២០២១ ហើយបានកត់សម្គាល់ថាតារាឆ្នើមរបស់ក្លឹប Bayern Munich គួរតែឈ្នះវានៅឆ្នាំ ២០២០ នៅពេលដែលត្រូវបានរំសាយចោលដោយសារជំងឺរាតត្បាត។បន្ទាប់ពី Messi មិនបានបោះឆ្នោតឱ្យ Lewandowski ឈ្នះពានរង្វាន់ The Best នោះ Lewandowski បាននិយាយថា៖

“វាពិបាកសម្រាប់ខ្ញុំ។ ខ្ញុំបានបោះឆ្នោតឱ្យ Messi ពីព្រោះខ្ញុំពេញចិត្តចំពោះអ្វីដែលគាត់បានធ្វើក្នុងឆ្នាំ ២០២១ ហើយជាការពិតណាស់កាលពីមុន Messi បានបោះឆ្នោតឱ្យខ្ញុំនៅក្នុងពាន Ballon d’Or ហើយខ្ញុំមិនដឹងថាហេតុអ្វីបានជាទស្សនៈរបស់គាត់បានផ្លាស់ប្តូរនៅពេលក្រោយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT